ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមលឿនដូចហោះបានជ្រុលទៅបុកនិងម៉ូតូកង់បីពីក្រោយ ពេញមួយទំហឹងបណ្តាលអោយម៉ូតូកង់បីដាច់កង់ក្រោយផ្នែកខាងស្តាំ។ ហេតុការណ៍នេះកើតនៅ វេលាម៉ោង១១និង៤៨នាទីយប់ថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៤ ទុលមុខនិង ផ្សារហ្វែរ តាមបណ្តោយ
ផ្លូវលេខ៦៣កែងនិងផ្លូវម៉ៅសេទុង ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំកាមន។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូកង់បីមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1I-6060បើកដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុ ផ្លូវលេខ៦៣កែងនិងម៉ៅសេទុង ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រិម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1J-4890 បើកដោយបុរសម្នាក់ក្នុងល្បឿនលឿន ក៏បានទៅបុកនិងម៉ូតូកង់បីពីក្រោយពេញមួយទំហឹងបណ្តាលអោយដាច់កង់ក្រោយម៉ូតូកង់បីខាងក្រោយផ្នែកខាងស្តាំ។
ក្រោយពេលកើតហេតុម្ចាស់ម៉ូតូហុងដាឌ្រីមបានធ្វើការសូមទោសនិងធ្វើការសង់សំនងទៅម្ចាស់ ម៉ូតូកង់បីចំនួន៨០ដុល្លារដើម្បីចញ្ចប់រឿង៕