បុរស​ម្នាក់​ស្រវឹង​ជោកជាំ​ជិះ​ម៉តូ​ទៅ​បុក​និង​ម៉ូតូ​រ៉ឺម៉ក​ដឹក​បន្លែ​ពេញ​មួ​ទំហឹង បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​

0

​ភ្នំពេញៈ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បញ្ជារ​ចង្កូត​ម៉ូតូ​លែង​បាន​ក៏​ជិះ​ទៅបុក និង​ម៉ូតូរ​មក​ដឹក​បន្លែ​ចំ​ពី​មុខ​ពេញ​មួយ​ទឹហឹង​បណ្តាល​អោយ​បុរស​២​នាក់​រង​បួស​ធ្ងន់​ស្រាល​។ ហេតុការណ៍​នេះ​កើត​នៅ​វេលា​ម៉ោង​១​និង​៥០​នាទី​យប់​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ លេខ​៣៦៩

ក្បែរ​និង​វិហារ​លោកតា​ស្វា ស្ថិតក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​

​អ្នកបើក​ម៉ូតូ​រ៉ឺម៉ក​ដឹ​កន្លែរ​មាន​ឈ្មោះ ជួន ឡ​ន អាយុ​៤៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ទំ​ន​ប ឃុំ​កំពុង​ស្រាយ ស្រុក​កៀនស្វាយ រួច​ដំណើរ​ដោយ ប្រពន្ធ មានឈ្មោះ ចាន់ សុខ អាយុ​៣០​ឆ្នាំ និង​ម្តាយ​ក្មេង របស់​អ្នក​បើក​ម៉ូតូរ​មក​ដឹក​បន្លែ មានឈ្មោះ ឆេង សាំង អាយុ​៦២​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន ឃើញ​ម៉ូតូ​រ៉ឺម៉ក​ដឹក​បន្លែរ គ្មាន​ស្លាក​លេខ ជិះ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ដោយ​ប្រពន្ធ និង ម្តាយ​ក្មេង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ លេខ​៣៧៩ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​គោលបំនង ដឹក​បន្លែរ​ពី ភូមិ​ព្រែក​ទំនប់​ឃុំ​កំពុងស្វាយ ស្រុក​កៀន​ស្រាយ ទៅ​លក់​នៅ​ផ្សារ​ច្បារអំពៅ តែ​នៅពេល មកដល់​ចំនុច​កើតហេតុ​ក្បែរ​និង​វិហារ​លោកតា​ស្វា ស្រាប់តែ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1A-2146 បើក​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ បាន​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​ទៅបុក​និង​ម៉ូ​ម៉ូតូ​រ៉ឺម៉ក​បន្លែរ​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង បាន​ធ្វើអោយ​ម៉ូតូ​ទាំង​២​គ្រឿង​កៀប​ជាប់​គ្នា​និង​បណ្តាលអោយ​បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​ដឹក​បន្លែ រងរ​បួ​ស្រាល ចំនែក​បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​វីវ៉ា​បាន​រងរបួស​ធ្ងន់ បាក់ជើង​ខាងស្តាំ ។​
​ក្រោយពី​កើតហេតុ​បុរស​ដែល​ជា​បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​វីវ៉ា​ដែល​រងរបួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទី​ពេទ្យ​ឯកជន​មួយ ចំនែក​បុរស​ម្ចាស់​ម៉ូតូរ​មក​ដឹក​បន្លែ ដែល​រង​របួសស្រាល​បាន​អោយរ​មក​មួយ​គ្រឿង​ទៀត​មក​ផ្ទេរ​បន្លែរ​យកទៅ​លក់​បន្ត​នៅ​ផ្សា​ច្បារអំពៅ ហើយ​ម៉ូតូ​រ៉ឺម៉ក​ដឹក​បន្លែ​និង​ម៉ូតូ​១​គ្រឿង​ទៀត្រូ​បាន​សមត្ថកិច្ច​ចរាចរណ៍​វាស់វែង​រួច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕​

1 2