រថយន្ត​កាមរី​ឆ្លាម​បែក​កង់​ជ្រុល​បុក​រះ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​៤​ផ្ទាំង​ទៅមុខ​លែងរួច​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​នារី​រូប​ស្រស់​បី​នាក់​ទៀត​បាន​បើក​រថយន្ត​មួយ​គ្រឿង ម៉ាក​កាមរី​ឆ្លាម​មួយគ្រឿង​ទៅបុក​រះ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បណ្តាលឲ្យ​បាក់ ៥​ផ្ទាំង​ធ្វើឲ្យ រថយន្ត​បង្ក​ដាច់​កាឡេ​កង់​មុខ​ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី ០១ ខែ​

កញ្ញា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ស្ថិតក្នុង​សង្កាត់​ដេប៉ូ​៣​ខណ្ឌ​ទួលគោក​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2K-5272​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ ជាមួយ នារី​៣​នាក់​ទៀត​បាន​ធ្វើដំណើរ​តាម​បណ្តោយ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច មកដល់​ចំណុច​កើតហេតុ​ក៏បាន​រេ​ចង្កូត​ទៅបុក​រះ​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​បាក់​អស់​ចំនួន​៤​ផ្ទាំង​រួច​រថយន្ត​បង្ក​ដាច់​កាឡេ​កង់​មុខ​គាប់​ជាប់​ទៅមុខ​លែងរួច​។​
​ហើយ​តាម​ការនិយាយ​របស់​ម្ចាស់​រថយន្ត​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ថា​រូបគេ​គ្មាន​ចេតនា​ទេ គឺ​ដោយសារ​រថយន្ត​របស់​គាត់​បែក​កង់​មុខ​ក៏​រេ​ចង្កួត​ទេ​រថយន្ត​ទៅ​បុក​រះ​រនាំងដែក​ពុះ​ចែក​ទ្រូង តែម្តងទៅ​។ 
​ទោះ​យ៉ាងណា​ក្រោយពេល​កើត​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​រថយន្ត​បង្ក​នេះ ទៅ​ការិយាល័យ​ចរាច​រណ៍ ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​នា ពេល​ក្រោយ ៕​

1