បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស GL 400 បុក​ម៉ូតូឌ្រី​ម​សេ​១២៥​ប៉ើង​ខ្ទាត​១០​ម៉ែត្រ​របួសធ្ងន់​៣​នាក់​

0

​ភ្នំពេញ​-​យុវជន​៣​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ​ក្នុង​នោះ​មាន​២​នាក់​បាន​បាក់ជើង​ខាងឆ្វេង ខ​ណះពេល កំពុង​ជិះ​ម៉ូតូឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​មួយ​គ្រឿង​បត់​ឆ្លង់ផ្លូវ​ក៏​ត្រូវ​រថយន្ត​ឡិ​ស៊ីស​GL 400 ពណ៌​ខ្មៅ មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បុក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាលអោយ​ម៉ូតូ​ប៉ើង

ខ្ទាត​១០​ម៉ែត្រ កាលពី​វេលា​ម៉ោង​១២​នឹង​១០​នាទី​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៤ តាម​បណ្តោយ​មហាវិថី​សហព័ន្ករុស្ស៊ី ទល់មុខ​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ ស្ថិតក្នុង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​៣ នឹង​បុរស​ជនជាតិ​ចិន​នៅឡើយ​ទេ​។​
​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត​ឡិច​ស៊ី​ស​GL 400 មួយ​គ្រឿង​ពាក់​ស្លាក​ភ្នំពេញ​2A-1551 ធ្វើដំណើរ​យ៉ាង​លឿន តាម​បណ្តោយ​មហាវិថី​សហព័ន្ឋរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ស្រាប់តែ​មក​ដល់​ចំនុចកើតហេតុ ក៏​បាន​វ៉ា​ក​នឹង​ម៉ូតូឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CJ-0481 ជិះ​ដោយ យុវជន​៣​នាក់​ដែល​កំពង់ធ្វើកា​របត់​ឆ្វេង​ឆ្លង់ផ្លូវ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​អោយ​ម៉ូតូ​ប៉ើង​ខ្ទាត​១០​ម៉ែត្រ ធ្វើអោយ​យុវជន​២​នាក់​ដែល​ជិះ​ពីក្រោយ​រងរបួស​ធ្ងន់ធ្ង​រ បាក់​ជើងឆ្វេង នឹង​អ្នក​បើក​ម៉ូតូ​រងរបួស​បែកក្បាល​ហូរ​ឈាម​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ គ្លីនិច​ឯកជន​មួយ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​រថយន្ត​នឹង​ម៉ូតូ​ហើយ​ធ្វើការ ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​បើក​រថយន្ត​បង្កហេតុ​ខាងលើ​ទៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នង់ការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ​៕​

1