បន្ទាយមានជ័យ៖បងប្អូនបង្កើត២នាក់ បើករថយន្តនៅពេលយប់ទៅទិញត្រីយកមកលក់ វេចង្កូតធ្លាក់ពីថ្នល់ជាតិ ក្រឡាប់ចូល ប្រឡាយទឹករាក់របួសធ្ងន់២នាក់។រឿងរាវនេះកើតឡើង នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅចំណុចប្រឡាយស្ទឹងសែនស្ថិតក្នុងភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកភ្នំស្រុក បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ១/មានឈ្មោះ នឿម ដំ ភេទប្រុស អាយុ២០ឆ្នាំ និង អ្នករួមដំណើរ២/-ឈ្មោះ នឿម និត ភេទស្រី អាយុ៣៧ឆ្នាំ ទាំង២នាក់ ជាបងប្អូននឹងគ្នា នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។នគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះពីនាក់បងប្អូន បានធ្វើដំណើរតាមរថយន្ត ម៉ាកវីកូរ ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ1D-3305ដើម្បី ទៅ រកទិញត្រីនៅភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ នៅពេលយប់យកមកលក់បន្ តនៅផ្សារលុះបើករថយន្ត មកដល់ចំណុច ប្រឡាយស្ទឹងសែនស្ថិតក្នុងភូមិតាគង់និងភូមិក្នាំងស្រាប់តែ អ្នកបើកដេកលក់មួយភាំងបណ្តាលឲ្យរថយន្តរេចង្កូតក្រោយពីដឹងខ្លួនវិញរថយន្តបានជ្រុលមកឆ្វេងដៃហួសស្ពានក្រឡាប់ធ្លាក់ចូលប្រឡាយជាច្រើនត្រឡប់សំណាងណាស់ទឹកប្រឡាយមានទឹកត្រឹមស្មងជើងបណ្តាលឲ្យមនុស្ស២នាក់នៅក្នុង រថយន្តរបួសធ្ងន់ចំណែករថយន្តរថយន្តខ្ទេចអស់មើលមិនយល់ ។
នគរបាលបានបញ្ជាក់ទៀតថាក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំណាំតៅបានចុះទៅដល់កន្លែងកើតហេតុជួយសង្រ្គោះយកមនុស្សរងរបួសធ្ងន់ួទាំង២នាក់នៅជាប់ក្នុងរថយន្ត រួចនាំយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ៕ដោយ៖ឃិន គន្ធា





































