ក្រៅពីគ្រឿងញៀនចាប់មិនអស់ ស្រុកគីរីវង់នៅមានដំណាំកញ្ឆាខុសច្បាប់ផងដែរ

ខេត្តតាកែវ ៖ តើលោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងឋានៈលោកជាប្រធានគណៈបញ្ជាការឯភាពខេត្ត មានដែលគិតពីចំណាត់ការក្តៅដាក់ទៅឲ្យមន្ត្រីមូលដ្ឋានអនុវត្តវិធានការណ៍ទប់ស្កាត់បទល្មើសនានា កដូចជាអប់រំដល់ពលរដ្ឋឲ្យយល់ដឹងពីផ្អែកខ្លះនៃច្បាប់ដែរឬទេ? ខណៈដែលបទល្មើសគ្រឿងញៀនបង្ក្រាបមិនលុះថ្ងៃ ល្បែងភ្លាល់តាមអនឡាញកើតមានសិងគ្រប់ភូមិ គ្រប់ស្រុកទៅហើយ។
លើសពីបទល្បើសគ្រឿងញៀនដែលចាប់មិនស្បើសក្នុងមូលដ្ឋាន ពលរដ្ឋជាច្រើនក្នុងខេត្តតាកែវ លើកឡើងថា ដំណាំកញ្ឆានៅស្រុកគីរីវង់ក៏នៅតែជាជំងឺមហារីករ៉ាំរ៉ៃមិនអាចព្យាបាលបំបាត់បានដដែលជាច្រើនឆ្នាំមកហើយ បើទោះជាកន្លងមក ប៉ូលីស និងកម្លាំងកងរាជអាវុធហត្ថធ្លាប់ឡើងភ្នំកាប់បំផ្លាញជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋមួយចំនួនធំនៅស្រុកគីរីវង់ បានឲ្យដឹងថា អ្នកដែលដាំដំណាំកញ្ឆាបាននៅលើខ្នងភ្ នំនៅមូលដ្ឋានស្រុកគីរីវង់មិនមែនគ្រប់គ្នាចេះតែដាំបាននោះទេគឺដាំបានតែអ្នកមានខ្សែក្រឡុះប៉ុណ្ណោះ ចឹងហើយបានជាបង្ក្រាបមិនចេះអស់។ ទាំងនេះ សឲ្យឃើញថា លោក អ៊ូច ភា អភិបាលខេត្តកែវ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់វិធានការណ៍ទប់ស្កាត់ការដាំដុះដំណាំកញ្ឆានៅស្រុកគីរីវង់ ដែលមានរាប់ឆ្នាំ រាប់ខែមកហើយ។ ពលរដ្ឋជាច្រើនសុំសំណូមពរទៅលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវពិនិត្យមើល និងពង្រឹងមន្ត្រីខ្លួន តាមមូលដ្ឋានផង កុំសំងំបិទភ្នែកនៅតែ ក្នុងសាលាខេត្តមើលតែរបាយការណ៍ ដែលមន្ត្រីថ្នាក់ក្រោមបញ្ជូនមកខ្លួន ទាំងដែលរបាយការណ៍នោះ ផ្ទុយពីការងារដែលបានអនុវត្តន៍៕ ដោយពូស៊្មីត