លួចម៉ូតូបានសម្រេចតែស្ដាយកង់ ជិះធ្វេីសកម្មភាព ពេលត្រឡប់មកយកកង់វិញក៏ជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះកង់មួយគ្រឿងមកធ្វេីសកម្មភាពលួចម៉ូតូបានសម្រេច ដោយទុកកង់ចោល ក្រោយមកក៏នាំបក្ខពួកមកយកកង់វិញត្រូវម្ចាស់ម៉ូតូឃេីញស្រែកថាចោរៗ ផ្អេីលដល់សមត្ថកិច្ចកំពុងល្បាតក៏ក្របួចបានទាំង២នាក់ កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលផ្លូវបេតុងក្រុមទី៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះយាន ឆេងម៉េង ភេទស្រី អាយុ២៦ឆ្នាំជនជាតិខែ្មរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។
ដោយឡែកជនសង្ស័យ២នាក់ដែលឃាត់ខ្លួមមាន ៖ ទី១ ឈ្មោះសេង រ៉ា ភេទប្រុស អាយុ២១ឆ្នាំជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម១ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីត ។ និងទី២ ឈ្មោះហ៊ូ ដារ៉ារស្មី ភេទប្រុស អាយុ២១ឆាំ្នជនជាតិខែ្មរ មុខរបរសនិ្តសុខក្រុមហ៊ុន សា្នក់នៅបន្ទប់ជួល សងា្កត់បឹងកក់១ ខណ្ឧទួលគោក (មានសារធាតុញៀន) អវិជ្ជមានកូវីត ។
សម្ភារះដកហូតរួមមាន:
១/ ម៉ូតូ០១គ្រឿងម៉ាកSUZUKI NEX ពណ៍ទឹកប្រាក់ សា្លកលេខភ្នំពេញ1HK2540 ( របស់ជនរងគ្រោះ បានប្រគល់អោយវិញ ) ។
២/ដែកសំប៉ែតកែឆ្នៃចំនួន ០១
៣/កង់តួរប្រុសពណ៍សរចំនួន០១គ្រឿង របស់ជនសង្ស័យ ។
សមត្ថកិច្ចបានបញ្ចាក់ដំណើររឿងហេតុ នៅថ្ងៃទី០៤ខែមករា ឆ្នាំ២០២១វេលាម៉ោង១៣និង៣០នាទីចំនុចបន្ទប់ជួលក្រុម៦ ផ្លូវបេតុង ភូមិទួលសពៅ សងា្កត់ទួលសងែ្ក១ មានជនសង្ស័យមា្នក់បានជិះកង់មួយគ្រឿងមកធើ្វសកម្មភាពលួចឆ្កិះសោរកុងតាក់ម៉ូតូ០១គ្រឿងម៉ាកNEXនៅមុខបន្ទប់ជួល ជនរងគ្រោះបានហើយជិះគេចខ្លួនបាត់ បន្សល់ទុកកង់០១គ្រឿងរបស់ជនសង្ស័យ ។ លុះនៅវេលាម៉ោង១៦:០០នាទីថៃ្ងខែឆាំ្នដដែល ជនសង្ស័យក៏ត្រលប់មកវិញជិះម៉ូតូរបស់ជនរងគ្រោះមានគា្ន០២នាក់មកយកកង់ដែលទុកចោលនៅក្បែរបន្ទប់ជួលជនរងគ្រោះ ជនរងគ្រោះបានឃើញម៉ូតូរបស់ខ្លួនក៏ស្រែកចោៗកំពុងល្បាតប៉ុសិ្តជួយអន្តរាគមន៍ឃាត់ជនសង្ស័យ០២នាក់យកមកប៉ុស្តិដើម្បីអនុវត្តតានិតិវិធី ៕