រតនគិរី : យ៉ាងហោចណាស់មានម្នាក់បានស្លាប់បាត់បង់ជីវិត និង៤នាក់ទៀតរងរបួសធ្ងន់ ខណៈម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង
១០និង៣៥នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខផ្ទះឈ្មោះ សាស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
លោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ បានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី1B-3164 បើកបរក្នុងទិសដៅពីលិចទៅកើត ជិះគ្នា៣នាក់ បើកបរដោយឈ្មោះ សុឹម សុភ័ក្ក្រវ៉ាន់នី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ និងអ្នកជិះពីក្រោយរងចំនួន២នាក់ទៀតមានឈ្មោះ១-ឈ្មោះ ស៉ឹម សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ
ជនជាតិខ្មែរទី២-ឈ្មោះ វ៉ែន សិលាភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរអ្នកទាំង៣មានមុខរបរជាកម្មករទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
រីឯម៉ូតូ១គ្រឿងទៀតម៉ាក Exeter ពណ៌ខ្មៅ(គ្មានស្លាកលេខ)ជិះគ្នា២នាក់ បើកបរក្នុងទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះ គង់ ជីវ័ន្ត ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រងរបួសធ្ងន់។ អ្នករួមដំណើរឈ្មោះ វ៉ា ឡុងអេង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រងរបួសធ្ងន់ បន្ទាប់ពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តក៏បានស្លាប់ ទាំង២នាក់មានទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី។ក្រោយកើតហេតុអ្នករងគ្រោះទាំង៥នាក់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
បន្ទាប់ពីកើតហេតុរួចកម្លាំងជំនាញចរាចណ៍ខេត្តមកធ្វើការវាស់វែងហើយនាំយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕





































