ក្រុមបាតុករដែលត្រូវប៉ូលិសនៅទីក្រុងហ្វឺហ្គូសិនចាប់ខ្លួនកន្លងមកបានដាក់ពាក្យបណ្តឹង ប្តឹងទាមទាប៉ូលិសក្នុងតំបន់សងប្រាក់សំណង៤០លានដុល្លារពីបទបំពានសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។ នៅក្នុងពាក្យបណ្តឹង៤ផ្សេងគ្នា បានទាមទាប្រាក់រហូតដល់៤០លានដុល្លារ ពីកម្លាំងប៉ូលិសដែលប្រើអំពើហឹង្សាហួសហេតុមកលើបាតុករ គម្រាមកំហែងនិងចាប់ឃុំខ្លួនដោយខុសច្បាប់ ដល់ក្រុមបាតុករ ក្រោយការស្លាប់របស់យុវជស្បែកខ្មៅMichael Brown ត្រូវប៉ូលិសបាញ់សម្លាប់កាលពីថ្ងៃទី៩ខែសីហា។
ឈ្មោះប៉ូលិសមាននៅក្នុងពាក្យបន្តឹង គឺ ស្នងការប៉ូលិសទីក្រុងហ្វឺហ្គូសិនលោកTom Jackson ស្នងការស្រុក St. Louis Jon Delmar និងមន្ត្រីប៉ូលិសជាច្រើនរូបសផ្សេងទៀត ដែលបញ្ចារផ្តាល់ក្នុងសកម្មភាពប្រឆាំងក្រុមបាតុករ។ ចាប់តាំងពីយុវជនស្បែកខ្មៅ Michael Brown ត្រូវប៉ូលិសបាញ់សម្លាប់ពលរដ្ឋអាមេរិករាប់សិបពាន់នាក់បាននាំគ្នាធ្វើមហាបាតុកម្មនៅទីក្រុងញ៉ូវយ៉កនិងទីក្រុងហ្វឺហ្គូសិនប្រឆាំងទៅនិងសកម្មភាពអមនុស្សធម៌របស់អាមេរិក ដែលបាញ់សម្លាប់មនុស្សដែលលើកដៃពីរឡើងទៅលើចូចុះចាញ់ហើយនោះ។