ព្រះគ្រូចៅអធិការវត្តព្រៃម្លូ បរិច្ចាគទេយ្យទានដល់ពលរដ្ឋក្រីក្រ១៦គ្រួសារនៅស្រុកកោះអណ្តែត

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋក្រីក្រនៅភូមិខ្លាក្រហឹម ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ១៦គ្រួសារ បានទទួលអំណោយពីព្រះគ្រូចន្ទធម្មោ ថុង រី ព្រះចៅអធិការវត្តព្រៃម្លូ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។
មានសង្ឃដីកានាពេលនោះដែរព្រះគ្រូចន្ទធម្មោ ថុង រី បានសម្តែងព្រះទ័យថា ទេយ្យទានទាំងនេះគឺព្រះអង្គបានមកពីញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធានិងព្រះអង្គ ហើយព្រះអង្កក៏នាំយកមកចែកជូនអ្នកបរិស័ទដែលកំពុងជួបការលំបាកខ្វះខាតបន្ត ទោះមិនមានច្រើនយ៉ាងណាក្តី គឺគ្រាន់នឹងដោះទល់បានមួយគ្រាៗដែរ ហើយក៏ដើម្បីបានបុណ្យកុសលទាំងអស់គ្នាផង។
អំណោយដែលព្រះគ្រូចន្ទធម្មោ ថុង រី ព្រះចៅអធិការវត្តព្រៃម្លូបរិច្ចាគនាពេលនោះដោយមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប្រេងឆា២ដប អំបិល១កញ្ចប់ ស្ករស១កញ្ចប់ សារុង១ ក្រមា១ អាវរងា១ ម៉ាស់១ដុំ និងថវិកា១០ម៉ឺនរៀលផងដែរ៕ ពូស៊្មីត