នាយករដ្ឋមន្ត្រីអង់គ្លេសលោកដេវិច កាមឺរ៉ុនបានបញ្ចាក់ថា ក្រុមអិស្លាមបង្កើតទឹកដីកំពុងក្លាយទៅជាការគម្រាមកំហែងដល់សន្តិសុខអង់គ្លេសទាំងមូល ។ នៅពេលនេះលោកកាមឺរ៉ុនបានប្រកាស់អាសន្នគម្រិតទី២ ក្នុងការទប់ស្កាត់ក្រុមភេរវកម្ម នៅអង់គ្លេស។ នាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ចាក់ទៀតថា«ការដែលធ្វើសង្គ្រាមប្រឆាំងនិងក្រុមអិស្លាមគឺជាការខិតខំហើយត្រូវចំណាយរយៈពេលយូ។ អង់គ្លេសត្រូវតែប្រុងប្រយ័ត្នទប់ទលនិងការគម្រាមកំហែងដល់សន្តិសុខជាតិ»។ លោកបន្តទៀតថា ប្រភពនៃការវាយប្រហារភេរវកម្មកើតឡើងពីមនោគមន៍វិជ្ជា របស់ក្រុមអិស្លាមជ្រុលនិយម ដូច្នេះចាំបាច់ត្រូវតែបែងចែកឲ្យបានច្បាស់លាស់ ពីអ្នកកាន់សាសនាអិស្លាមពិតនិងក្រុមជ្រុលនិយម។
លោកដេវិដ កាមឺរ៉ុនបានបញ្ចាក់ថា នឹងលុមឈ្មោះដកហូតសញ្ជាតិអង់គ្លេសដល់បុគ្គលណាមួយដែលបានជួយដល់ក្រុមអិស្លាមISIL ហើយអង់គ្លេសគាំទ្រអាមេរិកពេញទំហឹងក្នុងការវាយប្រហារទៅលើក្រុមនេះនៅក្នុងប្រទេសអីរ៉ាក។ បចុប្បន្នបណ្តាប្រទេសមហាអំណាចលោកខាងលិចព្រួយបារម្ភយ៉ាងខ្លាំងពីពលរដ្ឋរបស់ខ្លួនពិសេសក្រុមយុវជនទៅចូលជាមួយក្រុមឧទាមអិស្លាមISIL ក្រោយពេលដែលមានមេដឹកនាំអិស្លាមជាច្រើនមកពីប្រទេសមហាអំណាច ។កន្លមកថ្មីៗមេដឹកនាំក្រុម ISIL បានតែងតាំងជនជាតិអូស្ដ្រាលីធ្វើជាមេ បញ្ជាការរបស់កងទ័ព ISIL ប្រចាំនៅ ប្រទេសអ៊ីរ៉ាក់ ។
កាលពី ថ្ងៃទី២៨ សីហា មេដឹកនាំក្រុម ISIL លោក Abu Bakr al-Bagndadi បាន សម្រេចតែងតាំងជនជាតិអូស្ដ្រាលីអាយុ៤០ឆ្នាំ ធ្វើជាមេបញ្ជាការកងទ័ពប្រចាំ នៅប្រទេសអ៊ីរ៉ាក់ ។ ក្រុម ISIL បាន ប្រកាសឱ្យដឹងថា ជនជាតិអូស្ដ្រាលីរូបនេះធ្លាប់បានចូលរួមក្នុងសមរភូមិនៅ ប្រទេសស៊ីរី មុនពេលវាយប្រហារនៅ ក្នុងប្រទេសអ៊ីរ៉ាក់ ។ ជនជាតិអូស្ដ្រាលីរូបនោះ ធ្លាប់បានកាត់ក្បាលទាហាន ក្រុមប្រឆាំងស៊ីរី៤នាក់ដោយផ្ទាល់ដោយ សារតែបដិសេធស្បថស្មោះត្រង់នឹងមេដឹកនាំ ISIL ។
នៅពេលនេះក្រុមអិស្លាមបានប្រើប្រាស់មនុស្សមកពីលោកខាងលិចសម្រាប់ទប់ទល់និងលោកខាងលិចដោយសារតែអ្នកទាំងនោះយលដឹងពីចិត្តសាស្ត្រ យុទ្ធសាស្ត្រ និងភូមិសាស្ត្រលោកខាងលិច ទាំងនោះហើយទើបបង្ករឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រមុខដឹកនាំអាមេរិកអឺរ៉ុប ក៏ដូចជាអូស្ត្រាលី៕