ពលរដ្ឋមកសុំជួបលោកអភិបាលខេត្តតាកែវបានត្រឡប់ទៅផ្ទះវិញអស់ហើយក្រោយបានស្តាប់ប្រសាសណែរនាំ

ខេត្តតាកែវ ៖ ពលរដ្ឋ៦៨គ្រួសារមកពីភូមិចំនួន២នៅស្រុកទ្រាំង កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដែលបានលើកគ្នាមកសាលាខេត្តសុំជួបលោក អ៊ូច ភា អន្តរាគមន៍ករណីដែលអាជ្ញាធរស្រុកទ្រាំងបានចេញលិខិតឲ្យរុះរើលំនៅឋានទាំងដែលគាត់កំពុងរស់នៅ ពេលនេះពួកគាត់បានជួបលោកអភិបាលនឹងបានត្រឡប់ទៅលំនៅឋានវិញហើយក្រោយពីបានស្តាប់ប្រសាសណែរនាំ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥មករា មានពលរដ្ឋមកសុំអន្តរាគមន៍នៅសាលាខេត្ត ដែលពួកមកពីភូមិក្តីរុន និងភូមិត្រពាំងវែង ឃុំព្រៃស្លិក ឃុំខ្វាវ ស្រុកទ្រាំង ក្រោយកើតទុក្ខមិនសុខចិត្តខណៈដែលអាជ្ញាធរស្រុកចេញលិខិតឲ្យពួកគាត់រុះរើលំនៅឋានចេញពីកន្លែងដែលធ្លាប់រស់នៅតាំងពីឆ្នាំ១៩៧៩ (តាំងពីបែកប៉ុលពត) ដោយនិយាយថាពួកគាត់រស់នៅលើដីរដ្ឋ។ ក្រុមប្រជាពលរដ្ឋបន្តថា ពួកគាត់មានដីបន្តិចបន្ទួចចសម្រាប់រស់នៅជិត២ជីវិតទៅហើយ ហេតុអ្វីបានជាឲ្យពួកគាត់រុះរើចេញបែបនេះវិញ? ។ ពួកគាត់បន្ថែមថា កន្លងមករដ្ឋបាលស្រុកទ្រាំងបានហៅទៅជួបនៅសាលាស្រុក៥លើកមកហើយតែគ្មានដំណោះស្រាយអ្វីទាំងអស់ រហូតមកដល់ពេលនេះថែមទាំងចេញលិខិតឲ្យរុះរើផ្ទះសំបែងចេញទៅវិញ តើឲ្យពួកគាត់ទៅរស់នៅទីណា? ។ ផ្អែកតាមលិខិតដែលប្រជាពលរដ្ឋកាន់មកជួបលោក អ៊ូច ភា បង្ហាញថា ប្រជាពលរដ្ឋដែលចាប់ផ្តើមតាំងទីលំនៅចាប់ពីឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ត្រូវរុះរើចេញទាំងអស់ ឲ្យបានរួចរាល់ក្នុងរយៈពេលមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ជាកំណត់។ បើមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ អាជ្ញាធរនិងអនុវត្តតាមវិធានការច្បាប់។ ដែលនេះជាការមិនពិតនោះទេ ព្រោះពួកគាត់រស់នៅលើដីនេះយូរយារណាស់មកហើយមិនមែនឆ្នាំ២០១៩ដូចដែលលិខិតសាលាស្រុកសរសេរអះអាងនោះទេ។ ពូស៊្មីត