យុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវបានក្រុមអ្នកធ្វើថ្នល់នៅតាមមូលដ្ឋាននិងប្រជាពលរដ្ឋបានគាស់រុករានដីស្រែប្រទះឃើញបានរាយការមកសមត្ថកិច្ចជំនាញ នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង: កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះកម្លាំងអធិកា

រដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានសហការជាមួយ កម្លាំងមជ្ឈមណ្ឌលកំចាត់មីនសុីម៉ាក់ CMAC បានចុះប្រមូលយកគ្រាប់ចាស់ៗដែលមិនទាន់ផ្ទុះ ។

  សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចដែលបានសហការជាមួយកន្លងមន្ត្រីស៊ីម៉ាក់ CMACបានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី៥ខែមករាឆ្នាំ២០២២ នេះ ត្រូវបានក្រុមអ្នកធ្វើថ្នល់និងប្រជាពលរដ្ឋរុករានដីស្រែប្រទះឃើញប្រមូលទុកម្តុំហើយរាយការមកអធិការនគបាលស្រុកកំពង់ត្រឡាចចំនួន៨គ្រាប់បានរាយការបន្តទៅមន្ត្រីនៃមជ្ឈមណ្ឌលកម្ចាត់មុីនសុីម៉ាក់.CMACចុះមកធ្វើការដោះឬបន្សានិងប្រមូលយកទៅធ្វើការកម្ទេចចោល ។

តាមការបញ្ជាក់ពីមន្ត្រីនគបាលស្រុកកំពង់

ត្រឡាចដែលបានសហការជាមួយមន្ត្រីស៉ីម៉ាក់CMACបានអោយដឹងថាមានចំនួន

០៨គ្រាប់ជាប្រភេទគ្រាប់មានដូចជា ៖

១.គ្រាប់៦០មម ចំនួន០២គ្រាប់។

២.ក្បាលគ្រាប់៦០មម ចំនួន០២គ្រាប់។

៣. គ្រាប់៧៦មម ចំនួន០២គ្រាក់។

៤.គ្រាប់PGZ ចំនួន០១គ្រាប់។

៥. គ្រាប់ផ្លោង១០៥មម ចំនួន០១គ្រាប់។

អធិការនគបាលស្រុកកំពង់ត្រឡាចលោកវរះសេនីយ៍ ឯក នន់ ស៉ីណាត បានបញ្ជាក់អោយបន្ថែមទៀតជារឿយៗលោកតែងតែធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពល

រដ្ឋនៅពេលដែលប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសូមរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលក៏ដូចជាអធិការនគរបាលស្រុកដើម្បីរាយការណ៍ទៅមន្ត្រីស៊ីម៉ាក់ចុះយក។

ក្នុងនោះផងដែរសូមបងប្អូនទាំងអស់កុំធ្វើការប៉ះពាល់ ឬយកទៅគប់លេងឲ្យ

សោះព្រោះវាអាចបង្កឲ្យកើតមានគ្រោះ

ថ្នាក់ដល់អាយុជីវិតនិងរបួសស្នាមដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕

សុខ គឹមសៀន