ឯកត្តមបណ្ឌិត ជា ចាន់តូ ណែនាំក្រុមការងារ និងគណៈកម្មាធិការគណបក្សឃុំ ខិតខំអភិវឌ្ឍមូលដ្ឋាន និងដោះស្រាយសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងជំនឿទុកចិត្ត និងការគាំទ្ររបស់ប្រជាជនមកលើគណបក្ស

(រដ្ឋបាលខេត្តកំពង់ធំ): ឯកត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ ណែនាំក្រុមការងារ និងគណៈកម្មាធិការគណបក្សឃុំ ខិតខំអភិវឌ្ឍមូលដ្ឋាន និងដោះស្រាយសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងជំនឿទុកចិត្ត និងការគាំទ្ររបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ ថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំសណ្តាន់ ស្រុកសណ្តាន់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និង ជាប្រធានក្រុមការងារចុះ ជួយក្រុងស្ទឹងសែន  និងក្រុមការងារជាច្រើនរូបផ្សេងទៀត នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជា ចាន់តូ បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាគណៈកម្មាធិការគណបក្សឃុំ

 ខិតខំបន្តអនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ឃុំ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព បង្កលក្ខណៈងាយស្រួលក្នុងជីវភាពរស់នៅស្របច្បាប់របស់ប្រជាពលរដ្ឋ ហើយការងារដឹកនាំមានការឯកភាពគ្នាជាធ្លុងមួយរវាងគណៈកម្មាធិការបក្សឃុំ និងក្រុមប្រឹក្សាឃុំ ត្រឹមត្រូវតាមកម្មវិធីនយោបាយរបស់គណបក្ស ហើយទទួលបានការជឿទុកចិត្តពីប្រជាជន និងបម្រើប្រជាជនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព  ពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តឃុំ ភូមិ រួមមានផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវក្រួសក្រហម ប្រព័ន្ធបង្ហូរកាកសំណល់ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធទឹកស្អាត និងអគ្គិសនី ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះផងដែរឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងស្ទឹងសែន ក៏បានណែនាំសមាជិកគណបក្ស ព្រមទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង និងអ្នកគាំទ្រគណបក្ស ត្រូវរួមគ្នាជាកម្លាំងឃោសនិក ដើម្បីចេញធ្វើការឃោសនាយ៉ាងសកម្មបំផុត អំពីគោលនយោបាយរបស់គណបក្ស ឲ្យបានព្រមគ្នានៅគ្រប់ទីកន្លែងសាធារណៈ ទីកន្លែងឯកជន តាមផ្ទះ តាមគ្រួសារ ឬការជួបផ្ទាល់ជាមួយមនុស្សម្នាក់ ២នាក់ ៣នាក់ ឬជាក្រុមតូចៗល ធ្វើយ៉ាងណាឲ្យសមាជិករបស់គណបក្សប្រជាជនម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ។