មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា (IMF) នៅថ្ងៃសុក្រ ទី៣០ ខែសីហា បានប្រកាសចំណាយទឹកប្រាក់ចំនួន ១,៤ ពាន់លានដុល្លារអាមេរិក សម្រាប់វិបត្តិដែលកំពុងហែកហួរនៅអ៊ុយក្រែន ប៉ុន្តែក៏បានព្រមានផងដែរថា កម្មវិធីនេះនៅតែជាបញ្ហាប្រឈមយ៉ាងខ្លាំង និងបន្ដការកើនឡើងនៃជម្លោះនេះ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា ជំនួយថវិកាថ្មីនេះត្រូវបានអនុម័តក្រោយពីក្រុមប្រឹក្សាភិបាលរបស់ IMF បានធ្វើសេចក្តីសម្រេចរបស់ខ្លួន ដែលបានបញ្ចប់នូវការពិនិត្យឡើងវិញ ជាលើកដំបូងសម្រាប់សកម្មភាពរបស់ប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោម កម្មវិធីសេដ្ឋកិច្ច ហើយវានឹងត្រូវចំណាយទឹកប្រាក់សរុបប្រមាណ ៤,៥១ ពាន់លានដុល្លារអាមេរិក។
ធនាគារពិភពលោក បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គោលនយោបាយសេដ្ឋកិច្ច ត្រូវបានអនុវត្តជាសាធារណៈ ដូចដែលបានព្រមព្រៀងគ្នា ក្នុងកម្មវិធីនេះ ដូចដែលអាជ្ញាធរអ៊ុយក្រែន បានបន្តនៅក្នុងការចាត់វិធានការដែលលំបាក បើទោះបីជាស្ថានភាពនយោបាយនេះ មានភាពងាយស្រួលក៏ដោយ។ កាលខែមេសា IMF បានអនុម័តទឹកប្រាក់
ចំនួន ១៦.៦៧ ពាន់លានដុល្លារអាមេរិក ក្នុងរូបភាពជាឥណទាន ជាផ្នែកមួយនៃកញ្ចប់ថវិកាសង្គ្រោះអន្តរជាតិចំនួន ២៧ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់កម្មវិធី សេដ្ឋកិច្ចរបស់រដ្ឋាភិបាលអ៊ុយក្រែន ដែលមានគោលបំណងដើម្បីស្តារឡើងវិញនូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ចសេដ្ឋកិច្ច និងតម្លាភាព និងបើកដំណើរការ កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តភាព ខណៈពេលដែលមានកិច្ចការពារក្រុមជន ដែលងាយរងគ្រោះ៕