លោក DONALD TUSK ត្រូវបានជ្រើសតាំង កាលពីថ្ងៃទី៣០ សីហា នាឱកាសកិច្ចប្រជុំកំពូលពិសេសរបស់សហភាពអឺរ៉ុប នាទីក្រុងព្រុចសែល ជាអ្នកទ្បើងជំនួសជនជាតិបែលហ្ស៊ីក លោក HERMAN VAN ROMPUY ជាប្រធានក្រុមប្រឹក្សាអឺរ៉ុបសម្រាប់រយៈពេល២ឆ្នាំកន្លះ ។ លោក TUSK អាយុ៥៧ឆ្នាំ ជាមេដឹកនាំគណបក្សផែនការពលរដ្ឋ បានដឹកនាំរដ្ឋាភិបាលប៉ូទ្បូញចាប់តាំងពីឆ្នាំ២០០៧មក
។ នយោបាយសេដ្ឋកិច្ចរបស់លោក ធ្វើឱ្យប្រទេសប៉ូទ្បូញស្ថិតក្នុងស្ថានភាពល្អប្រសើរជាង ប្រទេសអឺរ៉ុបឯទៀតៗក្នុងពេលអឺរ៉ុបកំពុងជួបវិបត្តិសេដ្ឋកិច្ច ។ កិច្ចប្រជុំកំពូលនោះ របស់សហភាពអឺរ៉ុប ក៏បានជ្រើសតាំងរដ្ឋមន្ត្រីការបរទេសអីុតាលី លោកស្រី FEDERICA MOGHERINI ឱ្យកាន់តំណែងបន្តពីលោកស្រីកាតឺវីនអាស្តុន ជនជាតិអង់គ្លេស ជាប្រមុខការទូតសហភាពអឺរ៉ុប ៕