មេដឹកនាំ​ប្រឆាំង និង​សារព័ត៌មាន​ក្នុងស្រុក​ថា មនុស្ស​យ៉ាងតិច​៨​នាក់​បាន​ត្រូវស្លាប់

0

​ ​យោងតាម​មេដឹកនាំ​ប្រឆាំង និង​សារព័ត៌មាន​ក្នុងស្រុក​ថា មនុស្ស​យ៉ាងតិច​៨​នាក់​បាន​ត្រូវស្លាប់ ហើយ​៣០៨​នាក់​ទៀត​ត្រូវរបួស ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​ពួក​បាតុករ​បន្ទាប់​ពិ​បាតុកម្ម​រយៈពេល​២​សប្តាហ៍​មកហើយ​នៅ​ទីក្រុង អ៊ិ​ស្លា​ម៉ា​បាដ រដ្ឋធានី​ប៉ា​គី​ស្ថាន មក ។​ ​ប្រមុខ​របស់​គណបក្ស PAKISTAN AWAMI TEHRIK (PAT) លោក តា​ហៀ អ៊ុ​ល កា​ឌី​ដែលជា​អ្នករៀបចំ​បាតុកម្ម​អះអាងថា មនុស្ស​៧​នាក់​នៃ​គណបក្ស​របស់លោក​បាន​ត្រូវស្លាប់ ហើយ​៧៥​នាក់​ទៀត​ត្រូវរបួស ។download (2)

ចំណែក​អ្នករៀបចំ​បាតុកម្ម​ម្នាក់ទៀត​ជា​ប្រធាន​គណបក្ស PAKISTAN TEHRIK -I- INSAF (PTI) ថ្លែងថា មនុស្ស​របស់​គណបក្ស​លោក​ម្នាក់​ក៏ត្រូវ​ស្លាប់​ដែរ ហើយ​ជា​ច្រើនសិប​នាក់​ទៀត​ត្រូវរបួស​ពេល​មានការ​ប៉ះទង្គិច​គ្នា ។​ ​រីឯ​រដ្ឋមន្ត្រី​ការពារជាតិ​ប៉ា​គី​ស្ថាន លោក KHAWJA ASIF បាន​បដិសេធ​ការអះអាង​ទាំងនោះ​របស់​បណ្តា​មេដឹកនាំ​ប្រឆាំង ហើយ​បញ្ជាក់ថា ពុំមាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ក្នុង​ក្នុងការ​ប៉ះទង្គិច​គ្នា​ឡើយ ។​ ​

យោងតាម​អ្នកទទួលខុសត្រូវ​នៃ​មន្ទីរពេទ្យ​ធំ​២​នៅ ទីក្រុង​អ៊ិ​ស្លា​ម៉ា​បាដ ថា នារី​យ៉ាងតិច​៥៧​នាក់ កុមារ​១២​នាក់​ប៉ូលិស​៣៤​នាក់ និង​ភ្នាក់ងារ​សុខាភិបាល​៤​នាក់ ស្ថិតក្នុង​ចំណោម​អ្នករបួស ។​ ​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក នីសា អា​លី​ខាន់ គូសបញ្ជាក់ថា ប៉ូលិស​បាន​ប្រើប្រាស់​កម្លាំង​ក្រោយពី​បាតុករ​១​ក្រុម​ប៉ុនប៉ង​លុក​ចូល ក្នុង​វិមាន​ប្រធានាធិបតី ។ បាតុករ​បាន​លុក​ចូលក្នុង​ទីធ្លា​សភា ក្រោយ​កម្ទេច​របង​ដែក ក៏ប៉ុន្តែ​បាន​ដកថយ​ចេញ​វិញ​ក្រោយពី​កងកម្លាំង​សន្តិសុខ​បញ្ជា​ឱ្យ​ចាកចេញ ៕