ប៉ុន្មានថ្ងៃក្រោយការលុកលុយរបស់កងទ័ព រុស្ស៊ីចូលអ៊ុយក្រែន បណ្តាមេដឹកនាំអឺរ៉ុបកាលពីថ្ងៃទី៣១ សីហា ប្រកាសទុកពេល១សប្តាហ៍ដល់រុស្ស៊ីដើម្បីផ្លាស់ប្តូរជំហរ បើពុំដូច្នោះទេនឹងទទួលការទាក់ទណ្ឌកម្មថ្មីៗទៀត ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក HERMAN VAN ROMPUY ក្រោយកិច្ចប្រជុំវិសាមញ្ញរបស់សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រកាសថា ក្រុមប្រឹក្សាត្រៀមចាត់វិធានការខ្លាំងក្លាថ្មីៗទៀត ។ គណៈកម្មាធិការអឺរ៉ុបទទួលបន្ទុករៀបចំជាបន្ទាន់ការដាក់ទណ្ឌកម្ម ថ្មីៗទាំងនោះ ។
វិធានការដាក់ទណ្ឌកម្មថ្មីត្រូវប្រកាសរយៈពេល១សប្តាហ៍ទៀត ហើយការសម្រេចចិត្តមួយនឹងត្រូវប្រកាន់យកតាមការវិវត្តន៍នៃ សភាពការណ៍នៅលើទីលាន ។ សហភាពអឺរ៉ុបទាមទារជាពិសេសដល់រុស្ស៊ីឱ្យដក កងទាហានរបស់ខ្លួនចេញពីអ៊ុយក្រែន ។ លោក VAN ROMPUY គូសបញ្ជាក់ថា គ្រប់គ្នាសុទ្ធតែចង់ឱ្យបញ្ចេញសកម្មភាពដោយឆាប់រហ័ស ។
ការពិគ្រោះពិភាក្សាគ្នារវាងប្រទេសទាំង២៨ ជាសមាជិកសហភាពអឺរ៉ុបត្រូវចាប់ផ្តើមពីថ្ងៃទី១ កញ្ញាទៅ ។ លោកស្រី អេនហ្សឺឡាម័រកែល អធិការបតីអាល្លឺម៉ង់ ចង់ឱ្យទណ្ឌកម្មថ្មីអាចប្រកាន់យកចាប់ពីថ្ងៃទី៣ កញ្ញាទៅ មុនកិច្ចប្រជុំកំពូលរបស់អូតង់ ក៏ប៉ុន្តែប្រទេសអឺរ៉ុបមួយចំនួនបានជំទាស់ ព្រោះពុំទាន់មានការបញ្ជាក់លើបណ្តាផ្នែកដែលទាក់ទិន ៕