ស្រង់​សាកសព​ជនអន្តោប្រវេសន៍​41​នាក់​នៅ​ទុយ​នី​ស៊ី​

0

​ ​ ​អាជ្ញាធរ​មូលដ្ឋាន​គូសបញ្ជាក់​កាលពី​ថ្ងៃទី ៣០ សីហា​ថា សាកសព​ជនអន្តោប្រវេសន៍​៤១​នាក់​ត្រូវបាន​ស្រង់​ចេញពី​ទឹក​ចាប់តាំងពី​ថ្ងៃ ទី​២៩ សីហា​មក នៅ​ភាគ​អាគ្នេយ៍​ទុយ​នី​ស៊ី ក្រោយ​ការ​លិច​ទូក​របស់​ពួកគេ​ក្នុង​ដែនទឹក​នៃ​ប្រទេស​លី​ប៊ី​មក ។​ ​លោ​កមូ​ស្តា​ផា អាប់​ដែល​កឺ​បៀ អភិបាលក្រុង BEN GUERDANE និយាយថា តុល្យការ​ថ្មី​បណ្តោះអាសន្ន​សាកសព​មនុស្ស​៤១​នាក់​ត្រូវបាន​ស្រង់​ចេញពី ទឹក ការបន្ត​រុករក​ត្រូវ​ផ្អាក​មកពី​រាត្រីកាល​មកដល់ ។​download (4)

​មុននេះ​អ្នកទទួលខុសត្រូវ​នៃប្រតិបត្តិ​ការការពារ ស៊ីវិល​ទុយ​នី​ស៊ី​អះអាង​ប្រាប់ AFP ថា ពួក​អ្នក​លង់ទឹក​ស្លាប់​ទាំងនោះ​ជា​ពួក​អន្តោប្រវេសន៍​ដែល​បុ​៉​ន​ប៉ង​ធ្វើ ដំណើរ​ផ្សងព្រេង​ទៅកាន់​អឺរ៉ុប​តាម​សមុទ្រ ។ សាកសព​ដែល​ហើម​ស្អុយ​ទៅហើយ​ប្រហែលជា​សាកសព​មនុស្ស​ទាំងឡាយ​ដែល​បាត់​ខ្លួន កាលពី​មុននេះ ក្រោយ​ការ​លិច​ទូក​មួយ​នៅ​ដែនទឹក​លី​ប៊ី ៕