​កម្មករ​-​ការ​នី​រោងចក្រ​ស៊ុន​តេង​ជាង​២០០​នាក់​ផ្ទុះ​កូដកម្ម​ទាមទា​លក្ខ​ខ័​ណ្ឌ​ការងារ​ចំនួន​៧​ចំណុច​

0

​កំពង់ស្ពឺ ៖ កម្មករ​-​ការ​នី​រោងចក្រ​កាត់ដេរ​ស៊ុន តេង ស្ថិត​ជាប់​ផ្លូវជាតិ​លេខ​៤១ ក្នុងភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាននាំគ្នា​ធ្វើ​កូដកម្ម​ទាមទា​លក្ខ​ខ័​ណ្ឌ​ការងារ​ចំនួន ៧ ចំណុច ដែល​ភាគី​ថៅកែ​រោងចក្រ មិនទាន់បាន​ត្រឹមត្រូវ​តាមច្បាប់​ការងារ ។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា សកម្មភាព​កូដកម្ម នៅ​រោងចក្រ តេង ស៊ុន នោះ ក្រុមកម្មករ​បានទាមទា​លក្ខ​ខ័​ណ្ឌ​ការងារ​ចំនួន ៧ ចំណុច​ដែលមាន​ការខ្វះខាត ទី​១​សុំឱ្យ​ក្រុមហ៊ុន​ទទួលយក​កម្មករ​ចំនួន​២ គឺ​ឈ្មោះ​តាត គឹម​ឈិន និង​ឈ្មោះ​ស៊ុន វណ្ណៈ ដែល​ត្រូវបាន​បញ្ឈប់​ចូលធ្វើ​ការងារ​វិញ ទី​២​ស្នើរ​សុំឱ្យ​រោងចក្រ​ធ្វើ​រោង​សម្រាប់​ដាក់​កង់ និង​ម៉ូតូ ទី​៣​ស្នើរ​សុំ​បង្កើត​រោង​ហូបបាយ ទី​៤​ស្នើរ​ឱ្យមាន​គ្រូពេទ្យ​ប្រចាំការ និង​មាន​ថ្នាំ​គ្រប់គ្រាន់ ទី​៥​សុំ​ប្រាក់​ថ្លៃ​បាយ​ថ្ងៃត្រង់​ចំនួន​២០០០​ក្នុង​មួយថ្ងៃ ទី​៦​ស្នើរ​សុំឱ្យ​ម៉ា​ស៊ិន​ទឹក​ក្តៅ​ទឹក​ត្រជាក់ ទី​៧​ស្នើរ​សុំ​ឱ្យមាន​បន្ទប់ទឹក​បន្ថែ​ម​ទៀត ។image (1)

​ ​សមត្ថកិច្ច​បាន​បន្តថា ក្នុងពេល​កូក​ម្ម​នោះ កម្មករ​-​ការ​នី ពួកគាត់​តវ៉ា​ដោយ​សន្តិវិធី​គ្មាន​អំពើ​ហឹ​ង្សា​រ និង​ប៉ៈ​ពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ឡើយ ។ ការតវ៉ា​របស់​កម្មក​រ​គឺ​ដឹកនាំ​ដោយ សហជីព សេរី​កម្មក កម្ពុជា លោក​ជា មុនី ហើយ​កម្មករ​ចូល​រួមមាន​ប្រមាណ​២០០​នាក់​ប៉ុណ្ណោះ ។​ ​ក្រុមកម្មករ​បាន​រៀបរាប់ថា ដោយសារតែ​ថៅកែ​រោងចក្រ បាន​ដំណើរការ ជាច្រើន​ខែ​កន្លងមកហើយ ប៉ុន្តែ​រោង​សម្រាប់​ឱ្យ​កម្មករ​-​ការ​នី​ហូបបាយ​ក៍​គ្មាន កន្លែង​សម្រាប់​ដាក់​ង់​ម៉ូតូ​គ្មាន គ្រូពេទ្យ​ប្រចាំ​រោង​អត់​មាន ធុង​ទឹក​សម្រាប់​កម្មក​ហូប​អត់​មាន និង​លក្ខ​ខ័​ណ្ឌ​ផ្សេងៗ​ទៀត ភាគី​រោងចក្រ​មិនទាន់​គោរព​តាមច្បាប់​ការងារ ទើប​ពួកគាត់​ផ្ទុះ​តវ៉ា ដើម្បី​ទាមទា​តែម្តង ។image (2)

ពួកគាត់​បន្តថា ក្នុងចំណោម​លក្ខ​ខ័​ណ្ឌ​ទាំង​៧​ចំណុច​ខាងលើ​បើសិនជា​ថៅកែ​រោងចក្រ មាន​ជំហ​ក្នុងការ​ដោះស្រាយ​គ្មានអ្វី​ធ្ងន់ធ្ងរ​ទេ ព្រោះ​លក្ខ​ខ័​ណ្ឌ​ទាំងនោះ គឺ​វា​ជាការ​ទទួលខុសត្រូវ​ទាំងស្រុង​របស់​រោងចក្រ ។​ ​បន្ទាប់​មានការ​ធ្វើ​កូដកម្ម សមត្ថកិច្ច ប៉េអឹម ស្រុក​សំរោង​ទង បាន​ចុះទៅ​រៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ​សន្តិសុខ ព្រោះ​ខ្លាច​កើតមាន​អំពើ​ហឹ​ង្សា ប៉ុន្តែ​លទ្ធផល​នៃ​ការចរចា​ដោះស្រាយ​គ្នា​មិនទាន់​ទទួលបាន​ឡើយ តែ​ក្រុមកម្មករ​នៅ​បន្តរ​ការតវ៉ា ប្រសិនបើ​ភាគី​រោងចក្រ មិន​ព្រម​ដោះស្រាយ​តាម​ទាមទា​ទាំង​៧​ចំណុច​ខាងលើ ៕image