ខេត្តតាកែវ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់៣នាក់ត្រូវបានប៉ូលីសស្រុកព្រៃកប្បាសបង្ក្រាបបានជាមួយនិងវត្ថុតាង។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦និង២៥នាទី ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីសំណាក់លោក ជីវ ចាន់ដារ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ លោក ឡេងប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា បន្ទាប់ពីទួលបានព័ត៌មានក្នុងករណីនេះ កម្លាំងជំនាញអធិការរដ្ឋានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាប បានចុះបង្ក្រាបករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុច ភូមិកែវចំរេីន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ជនសង្ស័យជាមុខសញ្ញាទាំង៣នាក់នោះមាន
១/ឈ្មោះ ហៀក ប៉ូលីន ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅ ភូមិកែវចំរេីន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (មុខសញ្ញាជួញដូរសកម្ម)
២ ឈ្មោះគិន មករា ភេទស្រី អាយុ២៣ ឆ្នាំ រស់នៅភូមិកែវចំរេីន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ដោយឡែកវត្ថុតាងដកហូតងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន១៧កញ្ចប់(ធំ២កញ្ចប់)ទូរស័ព្ទដៃចំនួន២. គ្រឿង ម៉ាក អាយហ្វូន ១/ ម៉ាក អុបប៉ូ ១
៣/.ឈ្មោះជា ចាន់ពណ៍ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃផ្ដៅត្បូង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់)
ដកហូតវត្ថុតាងមាន៖ ម្សៅក្រាមពណ៍សថ្លាដែលសង្ស័យជាសារធាតុញៀន១កញ្ចប់ ទូរសព្ទដៃ១គ្រឿង (ម៉ាក អុបប៉ូ)និងម៉ូតូមួយគ្រឿងម៉ាកប៊ិច ពណ៍ក្រហម ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ តាកែវ 1V 1354។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានកម្លាំងជំនាញអធិការនគរបាលស្រុកព្រៃកប្បាសសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តចាត់ការតាមនីតិវិធី៕ ពូស៊្មីត




































