សមត្ដកិច្ចជំនាញចុះឃាតគ្រឿងចក្រចំនួន 4 គ្រឿងដែលធ្វើសកម្មភាពលួចកាយនិងឈូសឆាយដីបឹងតម្រែក ខុសច្បាប់នៅក្នុងស្រុករលាប្អៀរ

0

កំពង់ឆ្នាំង គ្រឿងចក្រចំនួន៤គ្រ្រឿង ត្រូវបានសមត្ថកិច្ចជលផលចាប់ឃាត់ទុកបន្ទាប់ពីមន្ត្រីជំនាញបានហាមឃាត់ចំនួន

២ដងហើយមិនស្ដាប់ និងនៅព្រឹកថ្ងៃទី
០៧ ខែមករា ឆ្នាំ២០២២នេះ ពួកគេនៅ
តែផ្គើនធ្វើសកម្មភាពកកាយដីបឹងតម្រែក ជាបឹងលិចទឹកក្នុងដែននេសាទ ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុក
រលាប្អៀរ ដោយខុសច្បាប់បន្តទៀត ។

លោក លី ហុងស្រេង នាយរងខណ្ឌរដ្ឋ
បាលជលផលកំពង់ឆ្នាំង ជាអ្នក ដឹកនាំសមត្ថកិច្ចបង្ក្រាបករណីខាង លើនេះបានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជារ
ពីលោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងលោក
លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនិងដោយមានការកិច្ចសហ
ការជាមួយមន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្តផងនោះ លោកក៏បានដឹក
នាំសមត្ថកិច្ចផលផលចុះមកពិនិត្យនៅចំណុចបឹងតម្រែកក្នុងភូមិដំបូកកកោះ
ឃុំស្វាយជ្រុំ នៅព្រឹកថ្ងៃទី០៧ ខែមករា ដោយបានប្រទះ ឃើញ អេស្កាវាត់ទ័រ
៣ គ្រឿងនិងអាប៊ុល ១ គ្រឿងកំពុងធ្វើ
សកម្មភាពជី កកកាយដីបឹងព្រៃលិចទឹក
ក្នុងដែននេសាទជាប់បឹងតម្រែក ដោយខុស ច្បាប់ ដើម្បីយកអាចម៍ដីលក់ឲ្យ
ក្រុមហ៊ុនពុះដីឡូតិ៍ គ្រឿងចក្រទាំង៤ គ្រឿងនេះ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ទុក និង ត្រូវដឹកយកទៅរ ក្សាទុក
នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដើម្បីកសាងសំណុំ រឿងចាត់ការ
តាមនីតិវិធីច្បាប់ ។

ទាក់ទងនឹងករណីខាងលើនេះលោក
ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី០៧ ខែមករា នេះបានឲ្យដឹងថា ករណីខាងលើនេះមន្ត្រីជំនាញ មានមន្ទីរធនធានទឹកធនធាន ទឹកខេត្ត និងលោកបានចុះទៅហាម ឃាត់ដោយបានឱ្យធ្វើកិច្ចសន្យាក្នុងពេលថ្មីៗនេះ អោយបញ្ឈប់ការជីក កកាយដីបឹងនេះចំនួន២ ដងរួចមកហើយ ប៉ុន្តែពួកគេនៅតែផ្គើនមិន
ព្រមស្ដាប់ការហាមឃាត់របស់ជំនាញ សោះ ។ ដូច្នេះនៅព្រឹកថ្ងៃទី០៧ ខែ មករា
នេះ ក្រោយពីរាយការណ៍សុំយោបល់ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បាន
សម្រេចអោយមន្ត្រីជំនាញចាប់ឃាត់គ្រឿងចក្រខាងលើនេះទុក ដើម្បីចាត់
ការតាមច្បាប់ ។

លោកប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថា ក្រៅពីឃាត់គ្រឿងចក្រខាងលើនេះ លោកបានបញ្ជារឲ្យមន្ត្រីជំនាញហាមឃាត់គ្រឿង ចក្រជីកកកាយ និងរថយន្តដឹកអាចម៍ដីជាបណ្ដោះអាសន្ន នៅក្នុងរណ្តៅដីបឹងឈូក ០១កន្លែង ក្នុងភូមិថ្នល់កន្សែង ថែមទៀត ដើម្បីផ្ទៀងផ្ទាត់មើលអាជ្ញាប័ណ្ណ ។
ព្រោះថាតាមការ ពិនិត្យជាក់ស្ដែងករណីជីកស្ដារបឹងឈូកខាងលើនេះ ជ្រៅពី៦ ទៅ ៨ ម៉ែត្រ អាចខុសពីអាជ្ញាប័ណ្ណ ។

ករណីមានអាជ្ញាប័ណ្ណនេះពីខាងមន្ទីររ៉ែ
និងថាមពលខេត្តវាមិនគ្រប់គ្រាន់នោះទេ ព្រោដីបឹងវាស្ថិតនៅក្នុងការ គ្រប់គ្រងរបស់មន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងមន្ទីរកសិកម្មផងដែរ ដែលមន្ទីរទាំង៣
ខាងលើនេះពុំបាន ដឹងនោះឡើយ ។

ករណីនេះ លោក លីហុងសេ្រង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងឲ្យដឹង
ថា រឿងនេះម្ចាស់អាជ្ញាប័ណ្ណ បានណាត់ជាមួយសមត្ថកិច្ចជំនាញ ថានឹងបង្ហាញ
អាជ្ញាប័ ណ្ណនៅវេលាម៉ោង១៥ ល្ងាច ថ្ងៃទី៧ ខែមករានេះ ហើយបើការជីក
ស្ដារបឹងឈូកនេះខុសអាជ្ញាប័ណ្ណ ពិត មែននោះសមត្ថកិច្ចជំនាញ និងសុំគោលការណ៍ពីលោកប្រធានមន្ទីរកសិកម្មខេត្ត និងលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងដើម្បីសម្រេច ។

ទាក់ទងនឹងករណីដឹកជញ្ជូនអាចម៍ ដីលក់ខាងលើនេះដែរ លោក យី ភួន មេឃុំស្វាយជ្រុំ ធ្លាប់បានឲ្យអ្នក យកព័ត៌មានយើងដឹងថា ឡានដឹកដីខាងលើនេះបានធ្វើឲ្យផ្លូវលំក្នុងឃុំស្វាយជ្រុំ បានបាក់ស្រុតជាច្រើនកន្លែង ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិបាកធ្វើដំណើរណាស់ និងគ្មានអ្នកណាទទួលខុសត្រូវជួសជុលផ្លូវសងវិញនោះឡើយ ។ ករណីនេះ លោកសំណូមពរ
ដល់មន្ទីរជំនាញពាក់ព័ន្ធ និងឯកឧត្តមអភិបាលខេត្តកំពង់ ៊ឆ្នាំង មេត្តាជួយដោះ
ស្រាយករណីខូចខាតផ្លូវដោយសារក្រុមហ៊ុនដឹកដីលក់ខាងលើនេះផងចុះ ៕សុខ គឹមសៀន