ភ្នំពេញ៖ យោងតាមផេក ផែនកាងារធនធានមនុស្ស ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ចាក់ថា៖ អគ្គស្នងការក្រុមការងារ ប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ
បានជម្រាបជូនសាធារណជនមេត្តាជ្រាប ថា៖ បណ្ណចេញ-ចូល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានផលិតជាប្រចាំឆ្នាំ តាមចំនួនកំណត់ តែប៉ុណ្ណោះ។
ហើយបណ្ណនេះសម្រាប់ផ្តល់ជូន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អង្គភាព មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល អង្គការដៃគូរ និងភ្ញៀវដែ លមានទំនាក់ទំនងការងារចេញ-ចូលបរិវេណក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជា តិ។ ហើយប័ណ្ណនេះ សម្រួលដល់ការត្រួតពិនិត្យរបស់កម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារចេញ-ចូលបរិវេណក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
ចំពោះប័ណ្ណនេះដែរ អាចប្រើបានលុះត្រាតែមានបោះត្រាក្រសួងមហាផ្ទៃ (សម្រាប់ប័ណ្ណក្រសួងមហាផ្ទៃ)ឬបោះត្រា អគ្គស្នងការដ្ឋាននគរបាលជាតិ (សម្រាប់ប័ណ្ណអគ្គស្នងការដ្ឋាននគរបាលជាតិ)និងត្រូវបានហាមឃាត់ចំពោះការប្រើ ប្រាស់ប័ណ្ណថតចម្លង។ ជាគោលការណ៍រួម ប័ណ្ណចេញ-ចូលនេះ ចែកជូនដោយឥតគិតថ្លៃ ក្នុងករណីដែលជនណា យកប័ណ្ណទាំងនេះទៅធ្វើអាជីវកម្ម (ទិញ-លក់) ជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមមុខចំពោះការអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។
នាយកដ្ឋានជំនាញ កំពុងធ្វើការស្រាវជ្រាវ និងឈានដល់ការកោះអញ្ជើញឱ្យចូលខ្លួនចំពោះជនណាដែលបានយកប័ណ្ណទាំងនេះទៅផ្សព្វផ្សាយ ឬធ្វើអាជីវកម្ម (ទិញ-លក់) ដើម្បីអនុវត្តវិធានការជំនាញ ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាទទួលជ្រាបជាព័ត៌មាន៕




































