​ប្រជាពលរដ្ឋ​ក្រីក្រ​ទីទាល់ក្រ​ចំនួន ១១​គ្រួសារ​បានទទួល​អំណោយ​សង្គ្រោះ​ពី​ព្រះ​មេគុណ​វត្ត​ឥន្ទ​ញ្ញាណ​ ​ខេត្ត​ព្រះសីហនុ​

0

​ ​កាលពី​រសៀល​ថ្ងៃទី​០១ ខែ កញ្ញា ឆ្នាំ​២០១៤ នៅ​ស្នាក់ការ​ភូមិ​៣ (​ភូមិ​ទំនប់រលក​) ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បានរៀបចំ​ចែក​អំណោយ​សង្គ្រោះ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​១១​គ្រួសារ ។ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ចៅសង្កាត់រង លេខ​១ ។ ខេត្តព្រះសីហនុ៖ ​ ​ព្រះ​តេជគុណ ប៊ុន ណេង ចៅអធិការ​វត្ត​ឥន្ទ​ញ្ញាណ ហៅ​វត្ត​ក្រោម បាន​មាន​សង្ឃ​ដិ ការ​ថា អំណោយ​ទាំងអស់នេះ​គឺជា​របស់​វត្ត ដែលមាន​គណកម្មការ អាចារ្យ​ព្រះសង្ឃ​ក្នុង​វត្ត​ឥន្ទ​ញ្ញាណ​បាន​យល់ដឹង​ពី​ទុក​ធូ​រះ​និង​ការខ្វះខាត​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​៣ សង្កាត់​លេខ​១ ក្នុងនោះ​ដោយមាន​ការទំនាក់ទំនង​តាមរយះ​អាចារ្យ​វណ្ណ និង​ក៌​ជា​រដ្ឋអំណាច​ក្នុង​មូលដ្ឋាន​បានផ្តល់​ពត៌មាន​ថា ប្រជាពលរដ្ឋ​ក្នុងភូមិ​៣​មានការ​ខ្វះខាត ព្រមទាំង​ស្រាវជ្រាវ​រក​ប្រជាពលរដ្ឋ​ណា​ដែល​ខ្វះខាត​ជីវភាព​គ្រួសារ​ជាក់ស្តែង សម្ភា​រះ​ទាំងអស់នេះ​កើតចេញ​មកពី​ពុទ្ធ​បរិ​ស​ទ្ធ័​ដែ​ទេ ហើយ​របស់​ទាំងអស់នេះ​គឺជា​ការ​សន្សំសំចៃ​របស់​វត្ត​ដែល​ប្រើប្រាស់ 20140901_141808

ដើម្បី​យកមកចែក​រំលែក​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ជាមួយ​ចំណែក​តូច​ក្នុងការ​ចូលរួម​និង​ជា​សិ​ល្បះ​មួយ​នៃ​ការចែករំលែក​នូវ​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ សេចក្តី​ល្អ​របស់​មនុស្ស​វា​រមែង​តែ​កើតឡើង​មកពី​យើង​ធ្វើ គ្នាន​បុគ្គល​ណា​ផ្តល់​សេចក្តីសុខ​ឲ្យ​យើង​បានទេ អញ្ចឹង​បុណ្យ​ក្តី បាប​ក្តី​បុគ្គល​ជា​អ្នក​សាង បុគ្គល​ជា​អ្នកទទួល ហើយ​សម្ភា​រះ​ទាំងអស់នេះ​ជាការ​ចូលរួម​រប​ស់ញា​តិ​ញូ​ម​ទាំងអស់ ព្រះសង្ឃ​ក្នុង​វត្ត​ក៌​បាន​ចូលរួម​ជ្រះថ្លា​បាន​ចូលរួម​ជា​បច្ច័យ​ជូន​ដល់ ។​ ​20140901_142532

​ ​ព្រះចៅអធិការ​វត្ត​ឥន្ទ​ញ្ញាណ មាន​សង្ឃ​ដិ​ការ​បន្តថា ថ្វីត្បិតតែ​អំណោយ​ទាំងអស់នេះ​មាន​ចំនួន​តិចក្តី ក៌​ប៉ុន្តែ​សម្ភា​រះ​ទាំងអស់នេះ​អាចជួយ​សំ​រូ​ល​ក្នុង​ជីវភាព​ក្នុង​គ្រួ​សារបាន​ខ្លះ​ផងដែរ សូម​ឲ្យ​បងប្អូន​ខិតខំ​ប្រឹងប្រែង​បន្តទៀត ការតស៊ូ​អាច​ឈានទៅរក​ជ័យជំនះ​ក្នុង សង្គម​គ្រួសារ ក៌​ដូចជា​សង្គមជាតិ ។ ព្រះ​តេជគុណ​និង​បន្ត​រក​ជំនួយ​មក​ចែករំលែក​ជូន​ប្រជា ពលរដ្ឋ​ទីទ័លក្រ​បន្ថែមទៀត​ទៅតាម​អ្វីដែល​ព្រះសង្ឃ​ក្នុង​វត្ត​ធ្វើបាន​ជាការ​ចូលរួមចំណែក ក្នុងការ​ចែករំលែក​កា​ខ្វះខាត​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ ​ ​អំណោយ​ព្រះសង្ឃ​យកមក​ចែកជូន​នាពេលនេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ២០​គីឡូក្រាម មី​០១​កេស ថវិកា​២០០០០​រៀល និង​សម្ភា​រះ​ផ្ទះបាយ​ចំនួន ២៨​មុខ​ផ្សេងទៀត ។ ដោយឡែក​សប្បុរសជន ក៌​បាន​ជួយផ្តល់​ថវិការ​ក្នុង​១​គ្រួសារ​ចំនួន ៥០០០​រៀល​ផងដែរ ៕