​កម្មករ កម្មការិនី​រោងចក្រ ស៊ិន ហ្វា​ង លើកគ្នា​ហែរ​ជា​ក្បួន​ទៅកាន់​ក្រសួង​ការងារ​

0

​ភ្នំពេញ​៖ កម្មករ កម្មការិនី​ប្រមាណ​ជា​១០០​នាក់​ជាង​ក្នុងចំណោម​៤០០​នាក់​បាន​ជួបជុំគ្នា​នៅខាងមុខ​រោងចក្រ​រួចហើយ​ហែរ​ជា​ក្បួន​ឆ្ពោះ​កាន់​ក្រសួង​ការងារ​ដើម្បី​ឲ្យ​ក្រសួង​ការងារ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគេ បន្ទាប់ពី​ពួកគេ​បាន​នាំ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​នៅខាងមុខ​រោងចក្រ​អស់​រយះពេល​១៥​ថ្ងៃ​មកហើយ​នោះ ពុំ​ទទួលបាន​លទ្ធផល​ណាមួយ​នោះឡើយ រោងចក្រ​នេះ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កម្មករ កម្មការិនី​ដែល​ចូលរួម​ក្នុងការ​ដង្ហែរ​នោះបាន​និយាយថា ការឈាន​រហូត​ហែរ​ជា​ក្បួន​ឆ្ពោះទៅកាន់​ក្រសួង​ការងារ​នេះ គឺ​ដោយសារតែ​ពួកគាត់​បានធ្វើ​កូដកម្ម​នៅខាងមុខ​រោងចក្រ​អស់​រយះពេល​ប្រមាណ​ជា​១៥​ថ្ងៃ​រួចមកហើយ ប៉ុន្តែ​ពុំ​ទទួល​បាល​លទ្ធផល​ជា​ផ្លែផ្កា​ណាមួយ​នោះទេ ទើប​ពួកគាត់​ទើប​ពួកគាត់​សម្រេច​ហែរ​ជា​ក្បួន​ឆ្ពោះ​កាន់​ក្រសួង​ការងារ​ដើម្បី​ឲ្យ​ក្រសួង​ការងារ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ។20140901_075340

ពួកគាត់​បាន​បន្តថា រោងចក្រ​មួយ​នេះ គឺ​គៀបសង្កត់​កម្មករ​ខ្លាំងណាស់​មិន​គោរព​ទៅតាម​លក្ខខណ្ឌ​របស់​ក្រសួង​បានដាក់ចុះ​ឲ្យ​នោះទេ គឺ​គេ​ធ្វើ​អ្វី​ប្រាសចាក​ពី​ក្រសួង ទាំងអស់​ដូច្នេះហើយ​ក្រសួង​គួរតែ​ពិនិត្យ​រោងចក្រ​កុំ​ទុក​ឲ្យ​គេ​ធ្វើ​អ្វី​ទៅតាម​តែ​អំពើ​ចិត្ត​របស់គេ​នោះ ដូច ជា​ថែម​ម៉ោង និង​កម្រៃ​ផ្សេងៗ​ទៀត​ដែល​រោងចក្រ​ផ្សេងៗ​គេ​បានផ្តល់​ជូនទៅ​ឲ្យ​កម្មករ​នោះ ចំណែកឯ​រោងចក្រ ស៊ិន​ហ្វា​ង នេះ មិន​ត្រឹមតែ​មិន​អនុវត្តន៍​ឲ្យ​ដូចគ្នា​ដូច​ឯង​នោះទេ ថែមទាំង​គៀបសង្កត់​លើក​ម្មក ថែមទៀត​ផងដែរ ។​20140901_075340

​ប្រភព​បាន​បន្តថា ការធ្វើ​កូដកម្ម​នេះ​គឺ​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​២១​ចំណុច ប៉ុន្តែ​ក្នុងនោះ​ចំណុច​ដែល​សំខាន់​ជាងគេ​នោះ គឺ​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​ទទួល​យ​កំណាង​របស់គេ​ម្នាក់​ដែល​ភា​កី​រោងចក្រ បាន​ដក​បញ្ឈ​ជើង​អស់​រយះពេល​ជាង​១០​ថ្ងៃ​មកហើយ​នោះ ប៉ុន្តែ​ភាគី​រោងចក្រ​ពុំ​ទទួល​តាម​សំណូមពរ របស់​ពួកគេ ដោយ​ពួកគេ​បាន​ព្យាយាម​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​នៅខាងមុខ​រោងចក្រ​អស់​រយះពេល​១៥​ថ្ងៃ​មកហើយ ភាគី​រោងចក្រ​នៅតែ​ពុំ​ទទួលយក ទើប​នៅ​ព្រឹក​ថ្ងៃទី​១​ខែកញ្ញា​នេះ ពួកគេ​ក៏​សម្រេច​លើកគ្នា​ដង្ហែរ​ជា​ក្បួ​ង​ឆ្ពោះទៅកាន់​ក្រសួង​ការងារ ដើម្បី​ឲ្យ​ក្រសួង​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគេ ប៉ុន្តែ​គេ​ពុំទាន់​ដឹងថា ការ​ហែរ​ទៅកាន់​ក្រសួង​នេះ​ទទួលបាន​លទ្ធផល​ប៉ុណ្ណា​នោះទេ ៕​