ពល​រដ្ឋ​សំណូមពរជួយបង្រ្លាប​ អណត្តិលោក ម៉ៅ​ ធនិន​ជាអ​ភិបាលខេត្ត​កំពត​ បទល្មើស​ផ្សេងៗមានការថយចុះតែបនល្បែងស៊ីសងមានការកើនឡើង

0

ខេត្តកំពត៖ ប្រជាពលរដ្ឋបានកោតសរសើរ លោក​ម៉ៅ​ ធនិន​ អភិបាល​ខេត្ត​កំពត​ ដែល​ទើបតែ​ផ្លាស់​មកកាន់តំណែងថ្មី​ បទល្មើស​ទូទៅ​សង្កេតឃើញ​ថា មានការថយចុះគួរអោយកត់សម្គាល់ តែបែរជាបនល្បែងស៊ីសងកើនឡើងរីកដុះរាល់ទៅវិញ ទើបសម្តែងនូវការព្រួយបារណ៍ ថាបនល្បែងស៊ីសងទាំងនេះអាចនឹងក្លាយជាសំបុកចោរលួចចោរប្លន់។

ជាក់ស្តែង​សៃវៀនជ​ល់មាន់​ និងអាប៉ោងដ៏​ធំមួយ​កន្លែង ​បាំង​ដោយរបងស័ង្គសី​ ក្បែប៉ុស្តិ៍រដ្ឋ​បាល​ត្នោត​ចុងស្រង់ ស្ថិត​នៅ​ក្នុងភូ​មិ/ឃុំ​ត្នោ​តចុងស្រង់ ​ស្រុកបន្ទាយមាស ខេត្ត​កំពត កំពុងបើ​ក​ឲ្យលេ​ងយ៉ា​ងគក្រឹក​គ​ក្រេង មិន​ឃើញ​​មានអា​ជ្ញាធរមូល​ដ្ឋាន​​ចុះ​ណែនាំ​ និង​បង្កា​បនោះ​ឡើយ ។

សៃវៀនមាន់មានម្ចាស់ ឈ្មោះ ​ណាង ហើយទើបតែ​សម្ភោធ​បើក​ឲ្យលេ​ងនៅ​ថ្ងៃទី៧ ​ខែម​ករា ឆ្នាំ២០២២​នេះ ​ដោយ​មានក្រុមញៀន​ល្បែងស​ម្រុក​ចូល​លេ​ងព​ពាក់​ពពួន​ដូ​ចទឹក​បាក់​ទំនប់អញ្ជឹង ​ដោ​យ​ភាគ​ច្រើន​មិ​ន​មា​ន​កា​រ​ពាក់​ម៉ា​សកា​រពារ​ជំងឺឆ្ល​ងកូវី​ដ​នោះ​ឡើយ  ម្ចាស់​ទី​តាំង​ខាង​លើនេះទំន​ងមាន​ខ្នង​បង្អែ​ក​ដ៏រឹង​មាំ​ក្នុង​ពីធីសម្ភោធ ដោ​យមាន​ការ​ផឹកស៊ីសប្បា​យស្រេក​ហូរ​កញ្ជ្រៀវគង​រំពងទៀត​ផង។​​

​លោ​កវរ​សេនី​យ៍ទោ នាក់ ​ឌឹម អធិ​ការន​គរ​បាលស្រុកបន្ទាយមា​ស លោកឆ្លើយ​ថា ចាំ​លោក​រាយកា​រណ៍ជូនថ្នាក់​លើ​សិន ដោយ​ឡែក​លោ​ក​ឧត្តមសេនីយ៍​ទោ ម៉ៅ​ ច័ន្ទមធុរិទ្ធ ស្នង​ការនគរ​បាលខេត្តកំពត ខណៈ​ខលចូលហើយ​ក៏ស្រាប់​ចុចបិត​ទៅវិញ។​
ជុំវិញ​បញ្ហាខាង​លើនេះ​ប្រជាពល​រដ្ឋបា​នសម្ដែង​កា​រព្រួយបារម្ភ ​និងភ័យ​ខ្លាច កើ​តមានបទ​ល្មើស​ផ្សេងៗដូច​ជា អំពើ​ចោរកម្ម អំពើ​ហិង្សាក្នុង​គ្រួសារ និងប​ទល្មើស​ជួញ​ដូរនិង​ប្រើ​ប្រាស់​គ្រឿង​ញៀន ព្រោះ​មា​នព​លរដ្ឋ​ខ្លះ​ចាញ់​ល្បែង​ ល​ក់អ​ស់ទ្រព្យសម្បត្តិដីធ្លី និ​ងជំ​ពាក់បំ​ណុល​គេ ជុំទិស​បង្ក​ជាបញ្ហា​អសន្តិសុខ​សង្គមជាដើម ដែល​កើតចេ​ញ​ពីល្បែងស៊ី​សង​ ជាច្រើនប្រភេទ​ទាំងនេះ។

ម្យ៉ាងវិញទៀត​បើ​យោងតាម​ច្បាប់ស្តីពីការបង្ក្រា​ប់ល្បែងស៊ីសង​ជំពួក១ មាត្រា​១ .​ត្រូវហាមឃា​ត់ជាដាច់ខាតការលេង​ល្បែងស៊ី​សងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែង​ទូទាំង​ព្រះរា​ជា​ណាច​ក្រកម្ពុជា​,ជំពូក៣ មាត្រា៤ . ជនណាលេងល្បែងស៊ីសង​ជននោះត្រូវផ្ត​ន្ទាទោស​ពិន័យ​ជាប្រាក់ ឬដាក់គុក។ក្នុងជំពូកដដែល មាត្រា១១.ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសង​ឬបនល្បែងស៊ីស​ងគ្រប់ប្រភេទ​នៅទីណាក៏ដោយ​ ត្រូវផ្តន្ទាទោសដាក់គុកពី១ឆ្នាំដល់៥ឆ្នាំទៀតផង.។
ប្រជាពលរដ្ឋ​ រស់នៅ​ក្នុង​ស្រុក​បន្ទាយមាស.សុំទទូចដល់លោក ម៉ៅ​ ធនិន​អភិបាល​ខេត្ត​កំពត.និងលោកស្នងការនគរបាលខេត្តកំពត​ មេត្តាជួយ​បញ្ជេញស្នាដៃ​ បង្រ្កាប​បនល្បែង​ស៊ីសង​ជល់មាន់. បៀ​អាប៉ោង​ខាងលើផង ដើម្បី​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព.និង​សេចក្តី​សុខ​របស់​រាស្ត្រ​ផង៕
ដោយ​ប៊ុន​រដ្ឋា