កំពង់ឆ្នាំង ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពី ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២០និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តដឹកនាំដោយលោកវរសេនីយ៍ ទោ
អ៉ឹង សុវិបុល ឋានៈនាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរ
បាលស្រុកកំពង់ត្រឡាច ចុះបង្ក្រាបករណី: រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិផ្សារត្រាច
ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផល:កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់មានឈ្មោះដូចខាងក្រោម:។
១,ឈ្មោះ រឿន សុរិយា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអំពិលដើមទឹក ឃុំវិហារលួងស្រុកពញ្ញាឭ ខេត្តកណ្ដាល(រក្សាទុកជួញដូរនិងប្រើ
ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
២, ឈ្មោះ ហុង សុខឃុន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិចំការ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (សមគំនិតជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)
៣,ឈ្មោះ ហេង សុភាភេទប្រុស អាយុ
២០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់
ឆ្នាំង( សមគំនិតជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)
យោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបង្រ្កាបគ្រឿងញៀនខាងលើនេះបានដកហូតវត្ថុតាង:ថ្នាំញៀន ចំនួន១៥
កញ្ចប់ ,ទូរស័ព្ទ០៣គ្រឿង ,កាំភ្លើង
កែឆ្នៃចំនួន ០៣ដើម ដាវចំនួន០១
ដើម និងសម្ភារៈវិចខ្ចប់មួយចំនួន។
បច្ចុប្បន្នជន សង្ស័យទាំង៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី នៅព្រឹកថ្ងៃទី 7 ខែមករាឆ្នាំ 2022 នេះ៕ សុខ គឹមសៀន