​ខ្នង​ប្រឡាយ​២​ខ្សែ​ត្រូវ​ជំនន់​ទឹកភ្លៀង​ហូរ​បុក​ជាង១០​កន្លែង​ប្រជាពលរដ្ឋ​រិះគន់ថា​មកពី​ក្រុមហ៊ុន​ធ្វើ​ខ្នង​ប្រឡាយទឹក​នោះ​គ្មាន​គុណភាព​

0

​កំពង់ឆ្នាំង​៖ ​ ​ខ្នង​ប្រឡាយទឹក​២​ខ្សែ​ដែល​ក្រុមហ៊ុន​២​បានទទួល​ម៉ៅការ​សាងសង់​ពី​មន្ទីរ​ធនធានទឹក​ខេត្ត ត្រូវបាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​បុក​ដាច់​ជាង​១០​កន្លែង​កាលពី​យប់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ទំនប់​កន​យស់ ស្ថិតក្នុង​ភូមិ​ដំរី​កូន និង​ភូមិ​ព្រៃ​ព្រាល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍​។​ប្រជាពលរដ្ឋ​បាន​រិះគន់ថា មកពី​ក្រុមហ៊ុន​ទាំង​២​នោះ​ធ្វើ​ខ្នង ប្រឡាយ​គ្មាន​គុណភាព ដែល​កន្លងមក​ករណី​ទឹក​បុក​ដាច់​បែបនេះ​ក៍​ធ្លាប់​កើតមាន​កាលពី​ឆ្នាំមុន​ម្តងមកហើយ និង​មកដល់ពេលនេះ​ក៍​មិនទាន់​ជួសជុល​រួច​នៅឡើយ​។z2

​ ​ ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៤ លោក ផ្លុ​ង វ៉ាត មេឃុំ​អញ្ចាញ​រូង​បាន​ជូន​ក្រុម​អ្នកយកព័ត៌មាន​យើង​ចុះ​ថត​យក​រូបភាព​ដោយផ្ទាល់ នៅតាម​ខ្នង​ប្រឡាយ​ដែល​ត្រូវបាន​ទឹក​ហូរ​ផ្តាច់ ដែល​ពេលនោះ​អ្នកយកព័ត៌មាន​យើង​បាន​ពិនិត្យឃើញ​ចំណុច​ដែល​ទឹក​ត្រូវ​ហូរ​ផ្តាច់​មាន​ចំនួន​ជាង​១០​កន្លែង មាន​តូច​មាន​ធំ​។​

​ ​លោក​មេឃុំ​បាន​និយាយ​អោយដឹងថា​៖​ខ្នង​ប្រឡាយ​ទាំង​២​នេះ​មាន​ប្រវែង​សរុប​១០១០​ម៉ែត្រ ខ្នង​ប្រឡាយ​ដែល​បាន​ចាក់​គ្រួស​ក្រហម​ពីលើ​តិចៗ ប៉ែក​ខាង​កើតមាន​ទំហំ​ទទឹង​ខ្នង​លើ​ប្រវែង​៤ ​ម៉ែត្រ គឺ​ក្រុមហ៊ុន អ៊ឹង គឹម​ទូ ជា​អ្នកម៉ៅការ​កសាង ចំណែក​ខ្នង​ប្រឡាយ​ដែល​បាន​ចាក់​ខ្សាច់​សុទ្ធ​ ​ប៉ែក​ខាងលិច​វិញ​នោះ​គឺ​ក្រុមហ៊ុន ធី ឡូ ជា​អ្នកម៉ៅការ​កសាង ដែលមាន​ទំហំ​ទទឹង​ខ្នង​លើ​ប្រវែង​ ៣​ម៉ែត្រ​កន្លះ និង​មាន​ជម្រៅ​ប្រឡាយ​ពី​២​ទៅ​៣​ម៉ែត្រ​។​ក្រុមហ៊ុន​ទាំង​២​បានចាប់ផ្តើម​កសាង​ប្រ​ឡា​ ​យ​នេះ​តាំងពី​ចុងឆ្នាំ​២០១២ មកដល់ពេលនេះ​មិនទាន់​រួចរាល់​នៅឡើយ​ទេ​។​

ប៉ុន្តែ​កាលពី​ឆ្នាំ​២០ ១៣​កន្លងមក​ក៍​ត្រូវបាន​ជំនន់​ទឹកភ្លៀង​ហូរ​បុក​ផ្តាច់ ខ្នង​ប្រឡាយ​និង​សំណង់​ទ្វារ​ទឹក​អស់​មួយចំនួន ​ដែល​មកដល់ពេលនេះ​មិនទាន់​ត្រូវបាន​គេ​ជួសជុល​នៅឡើយ​ទេ​។​លោក​មេឃុំ​បានបញ្ជាក់​អោយដឹងទៀតថា​៖​ប្រឡាយ​១​ខ្សែ​នេះ​ខាង​មន្ទីរ​ធនធានទឹក​មិនទាន់​ប្រគល់អោយ​អាជ្ញាធរ​គ្រប់គ្រង​នៅ​ ​ឡើយ​ទេ ព្រោះ​ក្រុមហ៊ុន កសាង​មិនទាន់រួច​។10171124_329089150601423_1900108256367517033_n

​ ​ ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះបាន​រិះគន់ថា​៖​ខ្នង​ប្រឡាយ​និង​ទ្វារ​ទឹក ដែល​ក្រុមហ៊ុន​ទាំង​២​នេះ​បាន​កសាង​គឺ​ពុំមាន​គុណភាព​ឡើយ ជាក់ស្តែង​សំណង់​ទ្វារ​ទឹក​មួយកន្លែង ត្រូវ បាន​ជំនន់​ទឹកភ្លៀង​ហូរ​ដាច់​ទាំង​ផ្ទាំងៗ​តែម្តង​កាលពី​ឆ្នាំមុន​។​ចំណែក​ខ្នង​ប្រឡាយ​ទាំង​២​ខ្សែ​ដែល​គេ​គ្រាន់​ត​លើកដី​ខ្សាច់​យកមក​ចាក់​ធ្វើជា​ខ្នង​ប្រឡាយ​បែបនេះ​គឺ​គ្មាន​គុណភាព​ឡើយ កុំថាឡើយ​ជំនន់​ទឹក​ ​ភ្លៀង​ខ្លាំង​ហូរ​បុក​ដាច់ សូម្បីតែ​ភ្លៀង​ធ្លាក់​ខ្លាំង​ក៍​ហូរ​រលុះ​អស់​ដែរ​។​ DSC05971

​ ​នៅ​រសៀល​ថ្ងៃទី​០១ ខែកញ្ញា​នេះ លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​អោយដឹងថា​៖​ខ្នង​ប្រឡាយទឹក​ខាងលើនេះ​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ និង​កសាង​របស់​ក្រុមហ៊ុន​ ​ទាំង​២​នេះ​នៅឡើយ​ទេ ការខូចខាត​ខាងលើនេះ​ក្រុមហ៊ុន​ទាំង​២​ត្រូវតែ​ទទួល​រ៉ាប់រង​ជួសជុល​ ​អោយបាន​ត្រឹមត្រូវ​ឡើងវិញ​តាម​កិច្ចសន្យា ទើប​មន្ទីរ​ធនធានទឹក​ទទួលយកបាន​៕ ​ ​