ក្មេងប្រុសទើបតែអាយុ១១ខែត្រូវដើមដូងដួលរលំសង្កត់ស្លាប់ឪពុកម្តាយទ្រហូរយំស្ទើរគាំងបេះដូង

កំពង់ធំ=ក្មេងប្រុសទើបតែ១១ប៉ុណ្ណោះត្រូវដើមដូងរលំដួលសង្កត់ស្លាប់បន្ទាប់ពីឪពុកម្តាយដឹកយកសង្រ្គោះនៅមន្ទីពេទ្យតែជាអកុសលបានពាក់កណ្តាលផ្លូវក៏ដាច់ខ្យល់ស្លាប់…ធ្វើឲ្យឪពុកម្តាយយំសោកបោកខ្លួនស្ទើរគាំងបេះដូង….ហេតុការណ៍គ្រោះដោយដើមដូងដួលសង្កត់បណ្តាលឲ្យក្មេងស្លាប់នេះ  បានកើតឡើងប្រមាណម៉ោង៤រសៀលថ្ងៃទី០៦ខែមករាឆ្នាំ២០២២ ចំណុចផ្ទះក្មេងប្រុសរងគ្រោះ  ស្ថិតនៅភូមិខ្សាច់ល្អិត  ឃុំចុងដូង ស្រុកបារាយណ៍   ខេត្តកំពង់ធំ…ក្មេងប្រុសរងគ្រោះមិនទាន់ស្គាល់ឈ្មោះ អាយុ១១ខែ  ឪពុកឈ្មោះ ដំ (យោងតាមប្រភពជាទាហ៊ាននៅក្រុងភ្នំពេញ)ម្តាយឈ្មោះ ឈុន  មានទីលំនៅភូមិ ឃុំ..កើតហេតុខាងលើ  សាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា:មុនពេលកើតហេតុឪពុកម្តាយក្មេងប្រុសរងគ្រោះបានទៅទិញកង់រុញពីផ្សារកំពង់ថ្មឲ្យកូនដើមងាយស្រួលនិងរុញទៅរុញមក  លុះទិញយកមកដល់ផ្ទះមួយសន្ទុះ  ពីរនាក់ប្តីប្រពន្ធក៏នាំគ្នាឡើងផ្ទះ  ដោយទុកកូនប្រុសនៅនិងដីឲ្យក្មួយដែលដែលមានអាយុ៧ទៅ៨ឆ្នាំរុញកង់ទៅមក..ទៅមកដើម្បីកុំឲ្យក្មេងយំ  មួយសន្ទុះក្រោយមកទៀត ក្មេងប្រុសដែលត្រូវបងជីដូនមួយនៃក្មេងប្រុងរងគ្រោះ បានទុកប្អូននៅលើកង់រុញក្បែរដើមដូង តែពេលនោះជាអកុសល  ដើមដូងរលំគ្រាំង ឲ្យធាងដូងបោកចំក្មេងប្រុស បណ្តាលឲ្យស្លាប់បន្ទាប់ពាក់កណ្តាលផ្លូវបន្ទាប់ពីបញ្ជូនយកសង្រ្គោះនៅមន្ទីពេទ្យ   ក្មេងប្រុសរងគ្រោះឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី  សូមបញ្ជាក់ថាដើមដូងដែលដួលរលំនោះគីដូងឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះផ្ទាល់ គីដាក់ក្តាជញ្ជាំងផ្នែកនិងដើមដូង៕អ៊ុងសំអាត