មាន​ឈ្មួញ​ឈើ ពីរ​នាក់​កំពុងតែ​សំរុក​ដឹកជញ្ជូន​ឈើ​ធ្នង់​ចេញពី​ចំណុច​១០៥​យ៉ាងសកម្ម តែ​មេព្រៃ​មិន​បង្ក្រាប​

0

​ ខេត្តក្រចេះ : បើទោះបីជា លោក​បួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ចាត់វិធានការ ចុះបង្ក្រាប​ទីតាំង ស្តុក​ឈើ​ធ្នង់​ខុសច្បាប់​របស់​ក្រុម​ឈ្មួញ​មួយចំនួន​ស្ថិតនៅក្នុង ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​ក្ដី ក៏ប៉ុន្តែ​នៅតែមាន​ក្រុម​ឈ្មួញ​មួយចំនួន នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ធ្នង់ ចេញពី​ឃុំ ក​ន្តួ​ត ស្រុក​ចិត្រ​បុរី ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ទាំង​ថ្ងៃ ទាំងយប់ ឆ្ពោះទៅកាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដូច​ភ្លៀងរលឹម​តែ​ដដែល ។IMG_0148

ដោយយោង​ទៅតាម​ប្រភពព័ត៌មាន ដ៏​ច្បាស់​ការណ៍ ដែល​ភ្នាក់ងារ​កាសែត​កម្ពុ​ជាថ្មី ប្រចាំខេត្ត​ក្រចេះ ទទួលបាន​ពី​ប្រជាពលរដ្ឋ​រស់នៅ ឃុំ​ក​ន្តួ​ត បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ដែល​កំពុងតែ​ធ្វើចរាចរ​ដឹកជញ្ជូន​ឈើ​ធ្នង់​យ៉ាងសកម្ម​ចេញពី​តំបន់​នោះ​ទាំងថ្ងៃទាំងយប់ មាន​ឈ្មោះថា លោក​ប៉ាង និង លោក​ចិន ។

ចំណេ​កឯ លោក​ចិន​វិញ​នោះ លោក​ងិន ពេជ្រ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តក្រចេះ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះទៅ បង្ក្រាប ទីតាំង​ស្តុក​ឈើ​របស់គាត់ នៅ​ចំណុច​ឃុំ​ក​ន្តួ​ត កាលពី​ដើមខែ សីហា ឆ្នាំ​២០១៤​នេះ​ម្ដង​រួចទៅហើយ ក៏ប៉ុន្តែ ថៅកែ​ឈើ​ម្នាក់នេះ នៅតែ​មិន​រៀងចាល​នោះឡើយ ហើយ​ថែមទាំង​ដើរ​និយាយ ប្រាប់​គេ ប្រាប់​ឯង​មួយចំនួន​ទៀតថា​បើទោះបី​ជា សមត្ថកិច្ច​ចម្រុះ បាន​ចុះទៅ​ចាប់ និង រឹបអូស​ឈើ​ធ្នង់​របស់គាត់​អស់​ប៉ុណ្ណឹង​ក៏ដោយ ក៏​គាត់​មិន​ក្ររ នោះដែរ ហើយ​គាត់​ក៏​មិន​ញញើត​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុច ១០៥​ឆ្ពោះទៅកាន់​ស្រុក មេមត់ ខេត្ត​ត្បូងឃ្មុំ នោះឡើយ ឲ្យ​តែ​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក​សុខ គោ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក​ន្តួ​ត និង លោក​បួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ទៅ ជាការ​ស្រេច​បាត់ទៅហើយ ។----------

ប្រភព​បានលើកឡើង​បន្តទៀតថា ដូច្នេះ​ការធ្វើ​ចរាចរ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​នោះ របស់លោក​ប៉ាង និង​លោក​ចិន ប្រកបទៅដោយ​សភាព​យ៉ាង​រលូន​ដូចជា​សព្វថ្ងៃនេះ ក៏​វា​អាស្រ័យទៅលើ លោក​បួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ និង​លោក​សុខ គោ នាយ​សង្កាត់រដ្ឋបាល ព្រៃឈើ ក​ន្តួ​ត ជា​អ្នកបើក​សញ្ញារ​ភ្លើង​ខៀវ ឲ្យ​ពួកគេ​ទាំងពីរ​នាក់​នេះដែរ ។

ហើយ​ចំណែក ឯ​ឈើ​ធ្នង់ ដែល លោក​ប៉ាង​និង លោក​ចិន ដឹកជញ្ជូន​ចេញពី​ចំណុច​១០៥ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​ចិត្រ​បុរី ឆ្ពោះទៅកាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជា​រៀងរាល់​ថ្ងៃនេះ គឺ​ពួកគេ យក​ឈើ​ធ្នង់​ទាំងនោះ ទៅ​លក់​ឲ្យ ថៅកែ​ឈើ​ម្នាក់ ឈ្មោះ​លោក ឆុន ដែល​កំពុងតែ​ឈរ​ចាំ​ទទួល​ទិញ​ឈើ​ពី​ពួកគេ នៅ​ចំណុច ក្ដុល ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នេះ​តែម្ដង ។​ ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​ខាងលើនេះ ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្មី ប្រចាំខេត្ត​ក្រចេះ ក៏បាន​ទូរស័ព្ទ ទៅសុំ​ការបំភ្លឺ​ពី​លោក បួ​យ រតនា​ដែរ ក៏ប៉ុន្តែ​គាត់​មិនដែល​ទទួល ទូរស័ព្ទ ឆ្លើយតប​មកវិញ ម្ដងណា​សោះឡើយ ៕ ​ ​