កំពង់ឆ្នាំង៖ សមត្ថកិច្ចបានឃាតខ្លួនមនុស្សចំនួន ៤នាក់ ទៅសាលាដំបូងខេត្តកំពង់
ឆ្នាំង កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ
២០២២ នេះ ពាក់ព័ន្ធនិងការញុះញង់
ឲ្យបងប្អូនប្រជាពលរដ្ឋងើបឡើងតវ៉ាទាមទារដីនៅតំបន់៣ ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងប្រឆាំងទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
មនុស្សទាំង ៤នាក់ខាងនេះ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ខ្លួន កាល
ពីថ្ងៃទី០៦ ខែ មករាឆ្នាំ២០២២នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយនិងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាមានការខ្លួនមនុស្សចំនួន៤នាក់មានឈ្មោះដូចខាងក្រោម: -១.ឈ្មោះ សាំង ចាន់ថន ហៅសាំង សុង -២.ឈ្មោះ អុក ប៉ារ៉ាឌី -៣. ឈ្មោះ ប្រាក់ សង្ហា និងទី៤.ឈ្មោះ គង់ តារា ៕
បច្ចុប្បន្ននេះជនសង្ស័យទាំង 4 នាក់ខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី នៅព្រឹកថ្ងៃទី 9 ខែមករាឆ្នាំ 2022នេះ៕សុខ គឹមសៀន





































