​បេក្ខជន​ប្រ​ទ្ប​ង​បាក់​ឌុប​ឆ្នាំនេះ​ជាប់​៤៥៤​នាក់​ ​ស្មើ​៣៩.២៧​ភាគរយ​គ្មាន​និទ្ទេស​A,B​នោះទេ​ ​ខេត្តព្រះវិហារ​

0

​លទ្ធផល​ប្រ​ទ្ប​ង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បាន​បិទ​ប្រកាស​ជា​ផ្លូវការ​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃទី​៣០​សីហា​២០១៤​ស្ថិតក្នុង​បរិវេណ​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​ក្នុង​ក្រុង​ព្រះវិហារ​។​ ​លោក​ហន​ឆន​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កី​ទ្បា​បានអោយ​អ្នកសារព័ត៌មាន​ដឹងថា​លទ្ធផល​ប្រ​ទ្ប​ង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៤​នេះ​មាន​បេក្ខជន​ចំនួន​៤៥៤​នាក់​ក្នុងចំណោម​បេក្ខជន​ចំនួន​១១៥៦​នាក់​បាន​ប្រ​ទ្ប​ង​ជាប់​ដោយ​សមត្ថភាព​។​លទ្ធផល​ប្រ​ទ្ប​ង​នេះ​ស្មើនឹង​៣៩.២៧​ភាគរយ​ក្នុងនោះ​សិស្សស្រី​មាន​ចំនួន​២៥០​នាក់​។​20140830_152321

​លោក​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា​សំរាប់​ខេត្តព្រះវិហារ​បេក្ខជន​ដែល​ប្រ​ទ្ប​ង​ជាប់​ពុំមាន​និទ្ទេស​A,B​នោះទេ​គឺមាន​តែ​និទ្ទេស​C​ចំនួន​២​នាក់​និទ្ទេស​D​ចំនួន​១៦​នាក់​និង​និទ្ទេស​E​ចំនួន​៤៣៦​នាក់​។​លោក​និយាយថា​ឆ្នាំ​២០១៤​នេះ​ការ​ប្រ​ទ្ប​ង​ប្រព្រឹត្តទៅ​បានល្អ​តាម​ការគ្រោងទុក​របស់​ក្រសួង​អប់រំ​យុវជន​និង​កី​ទ្បា​។​ ​លោកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​បានប្រកាស​អោយដឹង​នៅ​រសៀល​ថ្ងៃទី​៣០​សីហា​ថា​មុខវិជ្ជា​ដែល​បេក្ខជន​ធ្វើ​វិញ្ញាសារ​ធ្លាក់​ច្រើនជាងគេ​គឺ​ផ្នែក​វិទ្យាសាស្ដ្រ​ហើយ​ផ្នែក​សង្គម​ជាប់​ច្រើន​នាក់​។​

សិស្ស​ភាគច្រើន​រៀន​ខ្សោយ​ផ្នែក​គណិតវិទ្យា​,​គីមីវិទ្យា​និង​រូបវិទ្យា​។​ ​លោកគ្រូ​ដដែល​បានធ្វើការ​ប្រកូក​ប្រកាស​ដល់​បេក្ខជន​ដែល​ប្រ​ទ្ប​ង​ធ្លា​ក់ជាង​៦០​ភាគរយ​ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ទ្បើង​វិញ​លើ​មុខវិជ្ជា​គណិតវិទ្យា​គីមីវិទ្យា​រូបវិទ្យា​និង​ជីវវិទ្យា​ដើម្បី​ត្រៀម​ប្រ​ទ្ប​ង​ជា​លើក​ទី​២​នៅ​ថ្ងៃទី​១៣​និង​១៤​ខែតុលា​ឆ្នាំ​២០១៤​ដ៍​ខ្លី​ខាងមុខនេះ​។​

​បេក្ខជន​ម្នាក់​ឈ្មោះ​ហ្គូ​វ​តុលា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រៀន​នៅ​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​បន្ទប់​ប្រ​ទ្ប​ង​របស់គាត់​ជាប់​តែ​៦​នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​បេក្ខជន​ប្រ​ទ្ប​ង​២៥​នាក់​ហើយ​តាម​ដឹង​បន្ទប់​ខ្លះទៀត​ជាប់​តែ​ម្នាក់​ប៉ុណ្ណោះ​។​បេក្ខជន​ម្នាក់នេះ​បាន​និយាយថា​គាត់​ជា​កូន​កសិករ​រស់នៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​ការ​ប្រ​ទ្ប​ង​ជាប់​បាក់​ឌុប​នេះ​ដោយសារតែ​គាត់​ខិតខំ​រៀនសូត្រ​រយះពេល​ពេញ​១​ឆ្នាំ​។​

​តាម​ការសាកសួរ​មជ្ឈដ្ឋាន​អាណាព្យាបាល​សិស្ស​បានអោយដឹងថា​បេក្ខជន​ដែល​ប្រ​ទ្ប​ង​ធ្លាក់​បាក់​ឌុប​ជាង​៦០​ភាគរយ​នៅ​ខេត្តព្រះវិហារ​ភាគច្រើន​ជា​សិស្ស​មិន​ខិតខំ​រៀនសូត្រ​ចូលចិត្ត​ដើរលេង​ច្រើន​គេច​សាលារៀន​ហើយ​អាង​បើកចាក់​អ៊ុត​ព្រុយយ៉ុង​នៅពេល​ប្រ​ទ្ប​ង​៕ ​