ខេត្តរតនគិរីៈ ស្ត្រីជនជាតិទំពួនម្នាក់សម្រេចចិត្តធ្វើអតឃាត់ចងកសម្លាប់ខ្លួនក្រោមផ្ទះខាងប្តីខណៈទើបលែងគ្នាបាន៣ថ្ងៃ។ ហេតុការណ៍នេះគេប្រទះឃើញនៅក្រោមផ្ទះខាងប្តីស្ថិតនៅភូមិប៉ាដល ឃុំទីងចក្រស្រុកបរកែវ ខេត្តរតនគិរី កាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១ ខែកញ្ញា។ 
ឪពុកជនរងគ្រោះញ៉ាង គិ រស់នៅភូមិឃុំស្រុកកើតហេតុខាងលើបានអោយដឹងថា ស្ត្រីរងគ្រោះរបស់គាត់ដែលធ្វើអត្ថឃាត់ដោយចងកសម្លាប់ខ្លួននៅក្រោមផ្ទះខាងប្តីនោះមានឈ្មោះ គិ ហិញ អាយុ២១ឆ្នាំ ជនជាតិទំពួន មានមុខរបរធ្វើស្រែចំការ កាលពីកុមារភាពកុមារីរូបនោះតែងតែមានជម្ងឺប្រចាំកាយគឺតែងតែធ្វើទុកដូចជាប្រកាច់ បែកពពុះមាត់ ដែលគេច្រើននិយាយថាជម្ងឺឆ្កួតជ្រូក ហើយក្នុងមួយខែចាប់ធ្វើទុក្ខ២ទៅ៣ដង ហើយ២ខែកន្លងទៅនេះនាងបានរៀបការជាមួយបុរស ដុង 
សាន អាយុ២៦ឆ្នាំ ជនជាតិទំពួន រស់នៅក្នុងភូមិជាមួយគ្នា មុននេះបីថ្ងៃ ទាំងថ្ងៃកើតហេតុប្តីប្រពន្ធមួយគូរនេះលែងគ្នាមិនជាផ្លូវការ។ពេលនោះប្តីនិងក្រុមគ្រួសារខាងប្តីបាននាំគ្នាទៅធ្វើស្រែចំការនៅឆ្ងាយពីផ្ទះហើយគ្មានអ្នកណាចាំផ្ទះស្រាប់តែនារីរូបនោះដើរមកចងកនៅនឹងក្រោមផ្ទះខាងប្តីនោះតែម្តង ហើយករណីចងកនេះដែរនារីរូបនោះបានប្រើក្រម៉ាចងក ហើយមានកំពស់២ម៉ែត្រមកដី ជង្គង់ជនរងគ្រោះលត់ទល់ដី។ បន្ទាប់ពីសមត្ថកិច្ចបានធ្វើកោសលវិច្ច័យលើសាកសព រួចសសពនារីរូបនោះពិតជាធ្វើអត្ថឃាតចងកសម្លាប់ខ្លួនឯងមែន។ 
គួរបញ្ជាក់ថា តាមប្រពៃណីជនជាតិទំពួនឲ្យតែគ្រូសារណាទៅស្លាប់ខ្លួន ឫទៅធ្វើអត្ថឃាតនៅផ្ទះអ្នកដ៏ទៃ ចាស់ទុំ ឫមេន្ត្រាញប្រចាំភូមិពិន័យដូចជាកាប់គោ ក្របី ផឹកស្រាល លាងអារក្ស ឫដុតផ្ទះចាស់ចោល ធ្វើផ្ទះថ្មីសងគេវិញ៕



































