ខេត្តសៀមរាប៖ បុរសវ័យចំណាស់ម្នាក់ជាជនជាតិកូរ៉េបានចង.កធ្វើអត្តឃាតខ្លួនឯងនៅក្នុងហាងរបស់ខ្លួនមិនទាន់ដឹងពីមូលហេតុត្រូវបានបុគ្គលិកប្រទះឃើញចង.ក នឹងខ្សែនីឡុងពណ៌សទៅនឹងជំរឹងដែកនៅក្នុងផ្ទះល្វែងលេខ D39 ។ហេតុការនេះត្រូវបាន គេប្រទះឃើញនៅ វេលាម៉ោង ១០ព្រឹកថ្ងៃទី៣១ខែសីហាស្ថិតនៅចំនុចអតីតអគ្គិសនីចាស់ ក្នុងបុរីអាត់ខែត ភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលដែលគាត់ឭអ្នកនៅក្នុងហាងនោះចេញមកខាងក្រៅ ខ្លះយំ ខ្លះស្រែក ហៅឲ្យគេជួយថា ម្ចាស់ហាងយីហោ(ប៊ូចា ខាល់ប៊ី)បានចង.កស្លាប់បាត់ទៅហើយ រួចក៏រត់ទៅប្រាប់អ្នកនៅជិតកន្លែងកើតហេតុដើម្បីរាយការណ៍ជូនសមត្ថកិច្ច ។
លោកអនុសេនីយ៍ត្រី ស៊ូ វ៉ាន់ដេត នាយប៉ុស្តិនគរបាលសង្កាត់ស្វាយដង្គំបានប្រាប់ថា សាកសពបុរសជនជាតិកូរ៉េនេះ ជំហ៊ានដំបូងអាចជាករណីចង.កសម្លាប់ខ្លួនឯងនៅចន្លោះពីម៉ោង១ទៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ខែសីហា លុះព្រឹកឡើងត្រូវបានគេប្រទះឃើញ រួចរាយការមកសមត្ថកិច្ច លុះកម្លាំងជំនាញមកពិនិត្យមើលក៏ឃើញជាក់ស្តែង សពនេះពិតជាបានចង.កទៅនឹងជំរឹងដែក និងខ្សែនីឡុងពណ៌សនៅក្នុងហាងផ្ទះល្វែងលេខ D39របស់ខ្លួនពិតប្រាកដមែនព្រោះគាត់ស្លៀកខោ ខោបោយខៀវ និង អាវយឺតដៃខ្លីពណ៌ខ្មៅ។
លោកបន្តថា សពជនជាតិកូរ៉េមានឈ្មោះ Lee HEUNG.Sik ភេទប្រុសអាយុ៦២ឆ្នាំ មានមុខរបរបើកភោជ នីយដ្ឋានយីហោ(ប៊ូចា ខាល់ប៊ី)។ បើតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានបង្ហាញថា សពនេះមិនមែនជាករណីមនុស្សឃាតនោះទេ បន្ទាប់ពីត្រួតពិនិត្យរួចរាល់ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យស្ថានទូតកូរ៉េប្រចាំកម្ពុជាដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិកូរ៉េ៕