គណបក្សប្រជាជនកម្ពុជាឃុំធ្លកវៀនធ្វើសន្និបាតបូកសរុបការងារប្រចាំអាណត្តិទី 4 និងលើកទិសដៅសម្រាប់អនុវត្តបន្តសម្រាប់អាណត្ដិ ទី 5 នៅក្នុងស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖  ដើម្បីឲ្យទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី 5 នៅ ខែមិថុនាខាងមុខនេះ យើងត្រូវរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន រក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ បញ្ចប់សកម្មភាពក្រុមក្មេងទំនើង និងល្បែង ស៊ីសងគ្រប់ប្រភេទ  ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ មានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាត បូកសរុបការ
ងារ អាណត្តិទី ៤និងលើកដៅ សម្រាប់អនុវត្តបន្តនៅអាណត្តិទី 5 នាព្រឹកថ្ងៃទី 9 ខែមករា ឆ្នាំ 2022 ។

ឯកឧត្តមបានបន្តថា ថ្នាក់ដឹកនាំគណៈបក្សប្រជាជនឃុំ និងភូមិ ត្រូវយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខសមាជិកសមាជិកា ឲ្យដល់លំនៅឋាន ជាមួយគ្នានេះសូមយកចិត្តទុកដាក់ការផ្ដល់សេវាសាធារណៈឲ្យបានត្រឹមត្រូវ និងឆាប់
រហ័ស កុំឲ្យប្រជាពលរដ្ឋ ថ្នាំងថ្នាក់ អាក់អន់ស្រពន់ចិត្ត ព្រោះ តែកាលណាពួកគាត់ មើលឃើញចំណុចខ្សោយរបស់យើង នោះគឺជាចំណុចខ្លាំងរបស់គណបក្សផ្សេងទៀត ដែលឆ្លៀតឱកាស។

ជាចុងក្រោយ ឯកឧត្តមបានផ្តាំផ្ញើដល់សមាជិកសមាជិកាត្រូវយកបេះដូងពីប្រជាពលរដ្ឋឲ្យបាន ដើម្បីឈានទៅរកជ័យជំនះ ក្នុងការបោះឆ្នោតឲ្យបាន ៥លើ៥ ក្នុងពេលខាងមុខនេះ។

យោងតាមរបាយការណ៍ដែលអានដោយលោក លី សុភា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំធ្លកវៀនបានបញ្ជាក់ថា រយះពេល 4 ឆ្នាំកន្លងទៅនេះគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន ជា
នាយករដ្ឋមន្ត្រី បាននឹងកំពុងធ្វើដំណើរទៅមុខ ក្នុងជំហររឹងមាំ ឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង ។រាល់សមិទ្ធផលទាំងឡាយដែលបានកើតឡើង គឺជាទុតិដ្ឋិនិយមនិងក្តីសង្ឃឹម រំពឹងទុកខ្ពស់ សម្រាប់ប្រជាជនកម្ពុជា គ្រប់រូប នាថ្ងៃអនាគតដើម្បីអភិវឌ្ឍ សង្គមជាតិ អោយមានការរីកចំរើន ជា ពិសេសនៅតាមមូល
ដ្ឋាន ឃុំសង្កាត់ ក្នុង កម្មវិធីគោលនយោបាយអាណត្តិទី 4 ដែលមាន 9ចំណុចនិងលើកទិសដៅសម្រាប់អាណត្តិថ្មី ជាអាណត្តិទី 5 ដោយលើក កម្ពស់លទ្ធិប្រជាធិបតេយ្យ នៅ មូលដ្ឋានឃុំសង្កាត់ ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ចនៅមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ៕ សុខ គឹមសៀន