​ក្នុង​ឆ្នាំ​២០១៤​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​

0

​ខេត្តសៀមរាប​៖ នា​ឪ​កាស​សម្ពោធ​សមាគម​ន៏​ភ្នាក់ងារ ទេសចរណ៍​ជនជាតិ​ចិន​ប្រចាំ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៤​កន្លងទៅ​ថ្មីៗ​នេះ​បាន​រៀបចំឡើង​នៅក្នុង​សណ្ឋាគារ សុខា ល័យ​អង្គរ ខេត្ត​សៀម រាប​ដោយ​គណៈ អធិបតី​បានលើកឡើង​ពី​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប មាន​ចំនួន​កើនឡើង​ជាង​ភ្ញៀវ​ជនជាតិ​ផ្សេងៗ​គួរ​ឲ្យ​កត់សម្គាល់​លើស​ឆ្នាំមុន​។ ​ក្នុង​ពិធី​សម្ពោធ​សមាគម​ន៏​ភ្នាក់ងារទេសចរណ៍​នោះដែរ​មានការ​ចូលរួម​ពី​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត និង លោក តាំង ទី​ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​ចិន​ប្រចាំខេត្ត​សៀមរាប លោក​អនុប្រធាន​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ កម្ពុជា ព្រមទាំង​មាន​អស់លោក លោកស្រី សមាជិក សមាជិកា ដែលជា​ទីភ្នាក់ងារ ទេស ចរណ៍​ចិន ជាច្រើន​នាក់​ចូលរួម​ផងដែរ ។DSC_5460

មានប្រសាសន៍​ស្វាគមន៍ នាពេលនោះ​លោក តាំង ទី ប្រធាន​សមាគមន៍​ភ្នា​ក់​ទេសចរណ៍​ចិន ប្រចាំខេត្ត​សៀមរាប​បាន​មាន​ប្រ សាសន៍ ថា ការ បង្កើត​នូវ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ចិន​នេះ​ឡើង​គឺ​ក្នុង​គោលបំណង​ធ្វើការ កែលម្អ​រៀបចំ​ទីផ្សារ ទេស ចរណ៍​មកពី​ប្រទេស​ចិន ឲ្យ បាន​កាន់តែ​ល្អប្រសើរ​បន្ថែម​មួយកំរិត​ទៀត គឺ​ក្នុងន័យ​ជំរុញ អោយ​វិស័យ​ទេស ចរណ៍ មកពី​ប្រទេស​ចិន​កាន់តែ​ល្អ​និង​បង្កើន​នូវ​គុណភាព​ទេសចរណ៍ សេវាកម្ម ប្រសើរឡើង និង ដើម្បី​បំបាត់​នូវ​ភាព​អសកម្ម​ទាំងឡាយ​ដែល​បាន​កើតឡើង​នាពេល​កន្លងមក ដែល​ធ្វើអោយ វិស័យ​ទេសចរណ៍​នៅក្នុង ប្រទេស​កម្ពុជា​រង​នូវ​ការបាត់បង់​ចំណូល​ជាច្រើន​ពី​ទេសចរណ៍​។DSC_5483

​ ​នៅក្នុង​ពិធី​នោះដែរ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ក៍បាន​មានប្រសាសន៍ ថា ក្នុង​ឆ្នាំ​២០១៣​ភ្ញៀវទេសចរ​ចិន​មាន​ចំនួន​២៧១,១៨៦​នាក់ ហើយ ដោយឡែក​នៅក្នុង ឆ្នាំ​២០១៤​នេះ​ភ្ញៀវ ទេស ចរ​ចិន​មក​ក្នុង​រយៈពេល​០៧​ខែ មាន​ចំនួន​១៨៨,៤២៣​នាក់​ស្មើនឹង​១៣,៤០%​កើនឡើង​១៨,៥៩% ។ លោក​ប្រធាន​មន្ទីរ ទេសចរណ៍ ក៍​បានបញ្ជាក់​បន្ថែមទៀត​ថា​អំពី​ស្ថានភាព​ជនជាតិ​ចិន ដែល​មក​ប្រកប អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ដោយ​ក្នុងនោះ​មានដូចជា​ការបើក​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​,​សណ្ឋាគារ​,​ភោជនីយដ្ឋាន​ហើយ​ព្រមទាំង​មាន​ក្រុម​ហ៊ុម​អាកាសចរណ៍​ចិន ចំនួន​៨​ក្រុមហ៊ុន​ផងដែរ ជាពិសេស​លោក​ស្នើ​ឲ្យ​តំណាង​ទីភ្នាក់ងារ​ទេសចរណ៍​ទាំងអស់​ត្រូវខិតខំ​រៀបចំ ថែរក្សា​បរិស្ថាន នៅក្នុង​តំបន់​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ស​ក្ក័​សម​ទៅនឹង​ពាក្យស្លោក​ថា រម្យ​ណី​យ​ដ្ឋា​ន​ស្អាត សេវា​ល្អ ៕ ​ ​ ​