សៀមរាប៖ ការដឹកជញ្ជូនខុសច្បាប់ចេញពីឃុំខ្វាវទៅឃុំនាៗក្នុងស្រុកជីក្រែងយ៉ាងអណាធិបតេយ្យ គ្មានមន្ត្រីជំនាញណាហ៊ានទប់ស្កាត់ និងបង្រ្កាបឡើយ។ជាពិសេសការដឹកជញ្ជូនឈើខុសច្បាប់គ្រប់ប្រភេទទាំងស្រស់ ឈើដុំ ឈើតាប់ឈើប្រភេទលេខ២និងឈើប្រណិត។ឈើទាំងនេះត្រូវបានដឹកចេញពីឃុំខ្វាវដោយគោយន្តកន្រ្តៃនិងរថយន្តទាំងយប់ទាំងថ្ងៃឆ្លងកាត់តាមឃុំពង្រលើឆ្ពោះទៅកាន់ភូមិខ្ខាឃ្មុំស្ថិតក្នុងឃុំគោកធ្លកលើជាភូមិដែលមានរោងសិប្បកម្មរាប់សិបកន្លែង។ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី៩ខែមករាឆ្នាំ២០២២វេលាម៉ោង៧និង៣០នាទីព្រឹក នៅចំណុចភូមិសង្កែឃុំគោកធ្លកលើ។អ្នកដឹកឈើខុសច្បាប់ដោយគោយន្តកន្រ្កៃប្រាប់អ្នកសារព័ត៌មានថាខ្លួនស៊ីឈ្នួលដឹកឈើអោយម្ចាស់ឈ្មោះក្អូនរស់នៅភូមិខ្លាឃ្មុំជាម្ចាស់សិប្បកម្មម្នាក់ក្នុងចំណោមសិប្បកម្មរាប់សិបផ្សេងទៀត។ទាក់ទងក្នុងករណីនេះកាលពីម៉ោង៤និង៣០នាទីទៀបភ្លឺព្រឹកមិញសូរសម្លេងគោយន្តកន្ត្រៃដឹកឈើខុសច្បាប់លាន់ទ្រហ៊ឹងអើងកងដូចភ្លេងឆៃយាុំ អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោកសួន រិនដា(ហុងដា)នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្តី ដើម្បីបំភ្លឺ ទូរស័ព្ទចូលជាច្រើនដងតែគ្មានការឆ្លើយតប។អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។លោកម៉ុង ប៊ុនលីមមិនត្រឹមតែមិនមានវិធានការទប់ស្កាត់និងបង្ក្រាបនោះទេ បែរជាសួរឈ្មោះអ្នកសារព័ត៌មាននិងឈ្មោះអង្គភាពទៅវិញ។នៅពេលដែលអ្នកសារព័ត៌មានប្រាប់ឈ្មោះនិងប្រាប់អង្កភាពលោកម៉ុងប៊ុនលីមនិយាយបែបមើលងាយថាឈ្មោះនេះមិនដែលលឺ រីឯអង្គភាពខេមរាដេលីលោកមិនដែលឃើញផ្សាយអ្វីក្នុងប្រព័ន្ធផ្សព្វផ្សាយឡើយ។ពាក់ព័ន្ធនឹងការមិនហ៊ានបង្រ្កាបការដឹកជញ្ជូនឈើខុសច្បាប់នេះមានប្រភពច្បាស់ការពីប្រជាពលរដ្ឋថាសិប្បកម្មនីមួយៗត្រូវធ្វើច្បាប់បង់ពន្ធ(១៤៦០ដុល្លា/ឆ្នាំ)រីឯការដឹកជញ្ជូនឈើខុសច្បាប់ចូលសិប្បកម្មត្រូវបង់ប្រាក់អោយទៅលោកសួន រិនដា(ហុង ដា)២០០០០រៀល/គោយន្តដើម្បីចែកភាគរយជាមួយលោកម៉ុង ប៊ុនលីម។ទំនងបែបនេះហើយទើបលោកហុង ដាមិនព្រមលើកទូរស័ព្ទអ្នកសារព័ត៌មាន លោកម៉ុង ប៊ុនលីមបដិសេធមិនព្រមបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់ជាក់ស្ដែង។ជាចុងក្រោយប្រជាពលរដ្ឋសូមណូមពរដល់ឯកឧត្ដមទា សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាជួយមានវិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់ខាងលើនេះ អោយសមតាមការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែនក្នុងកិច្ចការពារធនធានធម្មជាតិជៀសវាងមានវាសនាអាក្រក់ដូចព្រៃលិចទឹកបឹងទន្លសាប។ជីក្រែង(អ៊ុក ផ្លុង)