ខេត្តស្វាយរៀង ៖ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សត្រូវរក្សាគម្លាតដោយអនុវត្តវិធាន របស់ក្រសួងសុខាភិបាល ៣ការពារនិង៣កុំឲ្យបានខ្ជាប់ខ្ជួនដើម្បីបញ្ជៀសជំងឺកូវីដ១៩ចម្លងចូលសហគមន៍សារជាថ្មី ។ ការថ្លែងនិងលើឡើងរបស់ តូច ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀង បែបនេះបានលើឡើង ក្នុងពេលលោកអញ្ជើញក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១.២០២២ នៅវិទ្យាល័យស្វាយរៀង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពីអស់លោកលោកស្រីថ្នាក់ដឹកនាំនៅការមន្ទីរអង្គភាពនានាជុំវិញខេត្ តលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សវិទ្យាល័យស្វាយរៀងប្រមាណជាង ៥០០នាក់ផងដែរ។
លោកបានបញ្ជាក់ថាជំងឺកូវីដ១៩ ជាជំងឺមួយដែលពិភពលោកនាបច្ចុប្បន្នមិនទាន់បានគ្រប់គ្រងនិងធ្វើការទប់ស្កាត់ បានទាំងស្រុងនោះទេដើម្បីបង្ការនិងជំងឺចម្លង ចូលសហគមន៍សារជាថ្មី គប្បី លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ត្រូវរក្សាគម្លាតឲ្យបានត្រឹមត្រូវពិសេសបន្តពាក់ម៉ាក លាងសម្អាតដៃ ក្នុងករណីមិនមានការចាំបាច់គួរកុំជួបគ្នាច្រើន ។
ទាក់ទងទៅនឹងការសិក្សា អភិបាលរងខេត្តបានស្នើដល់ក្មួយៗសិស្សានុសិស្សត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីឆ្លើយតបទៅនឹងការខិតខំកសាងស្ថាបនា គ្រឹះស្ថានសិក្សារបស់រាជរដ្ឋាភិបាលពិសេសផ្ដល់កិត្តិយសជូនសាលា លោកគ្រូ អ្នកគ្រូ គ្រួសារ ឪពុក ម្ដាយនឹងខ្លួនឯង ដោយប្រត្តិបត្តតាមការប្រៀនប្រដៅពីលោកគ្រូអ្នកគ្រូនិងមាតាបិតា ដើរអោយឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៏ ដើម្បីកម្លាយខ្លួនទៅជាពលរដ្ឋដ៏ល្អបន្តដឹកនាំ និងចូលរួមកសាងនិងអភិវឌ្ឍជាតិពីពេលនេះនិងទៅអនាគត់។
លោក យស់ ពៅ នាយកវិទ្យាលយ័ស្វាយរៀង បានបញ្ជាក់ប្រាប់ អោយដឹងថាអនុវត្តតាមសាររបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងពិធីបើកបវេសនកាសឆ្នាំសិក្សា២០២១.២០២២ នៅក្នុង បរិបទសិក្សាក្នងគន្លងជំងឺកូវីដ១៩ និងជំងឺកូវីដបម្លែងថ្មី (អូមីក្រុង) វិទ្យាល័យស្វាយរៀងបានរៀបចបន្ទប់ដោយឡែកសម្រាប់ដាក់សិស្សសង្សយ័ មានជំំងឺដើម្បីរងចាំគ្រូ ពេទ្យឬខាងជំនាញមកពិនិត្យ វាស់កំំដៅ កន្លែងលាងសម្អាតដៃតាមរបាយការណ៍ របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងលោកខៀវសំអុលបានបញ្ជាក់ថាក្នុងឆ្នាំសិក្សា២០២០.២០២១ កន្លងទៅនេះមន្ទីរបានធ្វើការប្រមូលផ្ដុំកុមារតូចពីអាយុ៣ ឆ្នាំទៅ ៥ទៅ អោយចូលសិក្សាមតេយ្យរដ្ឋនិងឯកជនចំនួន៧៥.៣% បញ្ជូនកុមារអាយុ៦ឆ្នាំ អោយចូលរៀនថ្នាក់ទី ១ ចំនួន៩៧% អត្រាប្រឡងឡើងថ្នាក់នៅបឋមសិក្សាចំនួន ៨៩%អត្រាប្រឡងជាប់់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន ៩៦%អត្រាឆ្លងភូមិសិក្សាបឋមភូមិទៅមធ្យមសិក្សាបឋមភូមិចំនួន៨២% អត្រាឆ្លងភូមិសិក្សាពីមធ្យមសិក្សាបឋមភូមិទៅមធ្យមសិក្យាទុត្តិយភូមិចំនួន ៧៥%៕គឹមសេង







































