កំពង់ឆ្នាំង លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីបើកបវេសនកាលសិក្សាវិទ្យាល័យព្រះបាទសុរាម្រឹត ឆ្នាំ២០២១ និង ២០២២ បានថ្លែងថា ក្នុងនាមអាជ្ញាធរក្រុងកំពង់ឆ្នាំង លោកសូមថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះលោកគ្រូអ្នកគ្រូបង្រៀនក្នុងវិទ្យាល័យព្រះបាទសុរាម្រឹតទាំងអស់ទោះបីក្នុងបរិបទកូវីដ១៩ក៏ ដោយក៏លោកគ្រូអ្នកគ្រូខិតខំបង្រៀនសិស្សា
នុសិស្សតាមគ្រប់រូបភាព ទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលក្នុងនោះធ្វើអោយយុវសិស្សម្នាក់ ទទួល បានជ័យលាភីលេខ១ ពានរង្វាន់ទូទាំងប្រទេស របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន លើមុខវិជ្ជារូបវិទ្យា និងមុខវិជ្ជា តែងនិពន្ធ ដែលនេះគឺជាការខិតខំយកចិត្តទុកដាក់របស់សិស្សនិងលោកគ្រូ អ្នកគ្រូទើបមានលទ្ធ ផលដ៏ល្អមួយនេះ ។
លោកអភិបាលក្រុងកំពង់ឆ្នាំងបានបន្តថា នៅក្នុងឆ្នាំសិក្សា២០២២នេះ លោកសូមអំពាវនាវដល់ថ្នាក់ដឹកនាំវិទ្យាល័យ លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់បង្រៀនសិស្សតាមគន្លងកម្មវិធីអប់រំ នៃវិមជ្ឈការ និងសហវិមជ្ឈការរបស់ក្រសួងអប់រំ ដើម្បីឲ្យសិ ស្សានុសិស្សរបស់យើងមានចំណេះដឹងចំណេះធ្វើពិតប្រាកដ សម្រាប់យកទៅធ្វើការងារបម្រើសង្គមជាតិឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។ជាមួយគ្នានេះដែរលោកក៏សូមអំពាវ នាវដល់មាតាបិតាសិស្ស សូមជួយទូន្មានអប់រំ និងសហការតាមដានការសិក្សារបស់កូនៗជាមួយលោក គ្រូអ្នកគ្រូដោយជំរុញឲ្យកូនចៅមករៀនឲ្យបានទៀងទាត់តាមពេលវេ លា ជៀសវាងកុំឲ្យសិស្សគេចពីសាលារៀន ទៅបង្កភាពអានាធិបតេយ្យផ្សេងៗនៅក្នុងសង្គម ។ចំណែកសិស្សានុសិស្សត្រូវយកចិត្តទុកដាក់រៀន សូត្រស្ដាប់ការអប់រំទូន្មានរបស់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលរបស់ខ្លួន ដើម្បីក្លាយជាសិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ ទន្ទឹមគ្នានេះដែរត្រូវគោរព ច្បាប់ចរាចរណ៍ពាក់ មួកសុវត្ថិភាពឲ្យបានទាំងអស់គ្នានិងពេលចេញពីសាលារៀនកុំជិះកង់ម៉ូតូផ្ដុំគ្នា ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។ នៅក្នុងការ រៀនសូត្រនេះដែរក៏ ត្រូវចូលរួមគោរពវិធានការសុខាភិបាល និងអភិក្រមរបស់រាជរដ្ឋាភិបាល គឺ ៣កុំនិង ៣ ការពារដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩និងជំងឺបម្លែងថ្មីអូមេក្រុងកុំឲ្យរាល ដាលឆ្លងចូលសហគមន៍សិក្សារបស់យើង ។នៅក្នុងពិធីបើកបវេសនការ សិក្សាឆ្នាំ ២០២១ .២០២២នេះដែរ លោកស្រីលឿង បញ្ញាវុធ នាយិកាស្តីទីវិទ្យាល័យព្រះបាទសុរាម្រឹត បានឡើងអានរបាយការណ៍ឲ្យដឹងថានៅក្នុងឆ្នាំសិក្សា២០២២ នេះ វិទ្យាល័យបា នទទួលសិស្សចុះឈ្មោះចូលរៀនចំ នួន ២.៩២២ នាក់ ស្រី ១.៥៩៥ នា ក់ ចែកចេញជា ៦០ ថ្នាក់ និងបែក ចែករៀនពេលព្រឹក និងរៀនពេល ល្ងាច វិទ្យាល័យមានបុគ្គលិកសិក្សា សរុបចំនួន ១៦៥នាក់និងមានអាគារសិក្សាអារគារទីចាត់ការសរុប ចំនួន ១៣ ខ្នង ស្មើនិង ៨២ បន្ទប់ ។
នៅក្នុងឆ្នាំសិក្សា២០ ២១ វិទ្យាល័យបណ្ដុះបណ្ដាលនិងបង្រៀនសិស្សបានយ៉ាងល្អប្រសើរ ក្នុងនោះ យុវសិស្សឈ្មោះ តុង មីនាទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែកតែងនិពន្ធ ឆ្នាំ២០២១ ទូទាំងប្រទេស ទទួលបានពានរង្វាន់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន និងយុវសិស្សឈ្មោះ វុឌ្ឍី ច័ន្ទពិសិដ្ឋ ទទួលបានមេដាយប្រាក់ ពានរង្វាន់ថ្នាក់លេខ១ លើមុខ វិជ្ជា ដែនដីវិទ្យាESC ឆ្នាំ២០២១ លើកម្រិតថ្នាក់ទី១០. ១២ ទូទាំងប្រទេស ដែលនេះ គឺជាមោទនភាពដ៏ឧត្តុងឧត្តម របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំនៃវិទ្យាល័យព្រះបាទសុរាម្រឹត ៕សុខ គឹមសៀន







































