រតនគិរីៈ(ទិតឦសាន)បើយោង លិខិតលេខ ១៧៧៣សជណ ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៏ឲ្យក្រុមហ៊ុន ទ្រីភាព អ៊ីម ផត អិច ផត ស្ថិតនៅក្នុង ឃុំ ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មានអាទិភាព បើកមណ្ឌលកំសាន្តបំរើទេសចរណ៏ដោយមានៈខ្លឹបល្បែងផ្សងសំណាងគ្រប់ប្រភេទ(កាស៊ីណូ)សំរាប់តែ ជនបរទេស និងបានហាមឃាត់ពលរដ្ឋខ្មែរចូលលេងក្នុងកាស៊ីណូ។
ហើយកន្លងមក លោក នេត សាវឿន អគ្គស្នងការនគបាលជាតិ ក៏ធ្លាប់បានអញ្ជើញ ម្ចាស់កាស៊ីណូ នៅទូទាំងប្រទេស មកធ្វើការនែនាំ ដោយមិនអនុញាតឲ្យមានពលរដ្ឋខ្មែរចូលទៅលេង ល្បែងល្មើសច្បាប់គ្រប់ប្រភេទក្នុង កាស៊ីណូនោះឡើយ ពីព្រោះល្បែងនាំឲ្យមាន អំពើចោរកម្ម ឆក់ប្លន់ ចាប់ជំរិត និងមានអំពើហឹង្សាក្នុងគ្រួសារ ថែមទៀតផង។
តែជាក់ស្តែង គេសង្កេតឃើញថាៈមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ រស់នៅក្នុងខេត្តរតនគិរីនេះនិងប្រជាពលរដ្ឋអ្នករស់នៅខេត្តជិតខាង បាននាំគ្នាមកចូលលេងក្នុងមណ្ឌលកំសាន្ត មានល្បែងផ្សងសំណាងគ្រប់ប្រភេទ(កាស៊ីណូ) របស់ លោកឩកញា ទ្រីភាព ខាងលើ ។ហើយការដែលធ្វើយ៉ាងនេះគឺជាទង្វើដែលអាចនិយាយបានថាជាការប្រព្រឹត្តផ្ទុយទាំងស្រុងនិងបានកំពុងតែផ្គើនយ៉ាងចំហរទៅនឹងការដាក់ចេញរបស់រាជរដ្ឋាភិបាលដែលបានអនុញាតិនិងកំពុងកំណែទម្រង់ស៊ីជម្រូវនោះហើយ។
ប្រភពមិនបញ្ចេញឈ្មោះពីពលរដ្ឋដែលបានចូលលេងក្នុងកាស៊ីណូខាងលើបានលើកឡើងថាៈជារៀងរាល់ថ្ងៃគេតែងតែឃើញមានប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងនៅក្នុងកាស៊ីណូនោះ មានដូចជាៈបៀ អាប៉ោង យូគី បញ្ជល់មាន់ជាដើម។ហើយគេតែងតែបានដឹងថាៈនៅក្នុងកាស៊ីណូនោះ មានឈ្មោះ សាន និង ឈ្មោះ ថន ជាអ្នកគ្រប់គ្រង់ និងបានផ្តល់ឱកាសឲ្យមានពលរដ្ឋខ្មែរបានចូលលេងមិនដឹងថាៈលោក ភោគ សម្បត្តិ ដំណាងឲ្យក្រុមហ៊ុន ទ្រីភាព អ៊ីមផត អិចផត លោកជាអ្នកបើកដៃអោយ ឬមួយយ៉ាងណានោះទេ?។
លោក ភោគ សម្បត្តិ តំណាងឲ្យក្រុមហ៊ុន លោកឩកញា ទ្រីភាព មណ្ឌលកំសាន្ត ល្បែងផ្សងសំណាង គ្រប់ប្រភេទ(កាស៊ីណូ)នៅចំនុចភូមិ ឃុំខាងលើ នៅព្រឹកថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៤នេះមិនអាចសុំការពន្យល់ជុំវិញការដែលមានព្រជាពលរដ្ឋយ៉ាងច្រើន មកពីគ្រប់ទិសទីនាំគ្នាទៅចូលលេងល្បែងផ្សងសំណាងគ្រប់ប្រភេទក្នុងកាស៊ីណូ នោះបានទេ ព្រោះទួរសព្ទ័មិនចូល។ ចំនែក លោកម៉វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ កាលពីពេលកន្លងទៅ ធ្លាប់មានអំនួតប្រាប់អ្នកពត៏មានក្នុងស្រុកក្តែងៗថាៈ កាស៊ីណូ ដែលមានប្រជាពលរដ្ឋ ខ្មែរចូលលេង នៅចំនុចខាងលើ គឺកំពុងធ្វើអោយរសើបខ្លាំងណាស់ ចាំលោកជំរាប់ទៅខេត្ត ដើម្បីសហការជាមួយគណៈកម្មការថ្នាក់ខេត្តចុះពិនិត្យមើលថាតើ មូលហេតុអ្វី បានជា កាស៊ីណូ ឩកញា ទ្រីភាព មានពលរដ្ឋខ្មែរបានចូលលេងយ៉ាងច្រើនដូច្នេះ។
តែផ្ទុយទៅវីញ ជាច្រើនខែកន្លងមក ការប្តេជ្ញា របស់លោក ម៉ាវិចិត្រ អភិបាលស្រុកអូរយ៉ាដាវ គឺពុំឃើញមានវីធានការចំពោះរឿងរ៉ាវ ខាងលើនោះទេ ដែលជាហតុធ្វើឲ្យមានទស្សនៈមហាជនជាច្រើនលើកឡើងរិះគន់ឥត សន្សំមាត់ថាៈ គឺជាការប្តេជ្ញាថាៈ អនុវត្ត ខ្យល់ ដែលជាការប្តេជ្ញាគ្មានបានការនិងគ្មានប្រសិទ្ធិភាពនិងជាហេតុធ្វើឲ្យមហាជនទូទៅមានការបាត់បង់នៅទំនុកទុកចិត្តចំពោះថ្នាក់ដឹកនាំជាខ្លាំង។
ដោយឡែក លោក ថង សាវុន អភិបាលខេត្តរតនគិរីនៅល្ងាចថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៤នេះដែរ អ្នកសារពត៏មាន មិនអាចសុំការពន្យល់ណាមួយជុំវីញ កាលដែលមណ្ឌលកំសាន្ត ល្បែងផ្សងសំណាង គ្រប់ប្រភេទ(កាស៊ីណូ)លោក ឩកញា ទ្រី ភាព ស្ថិតនៅក្នុងភូមិ ឃុំ ខាងលើ ដែលបាននិងកំពុងមានពលរដ្ឋខ្មែរយ៉ាងច្រើន មកពីគ្រប់ទិសទីនាំគ្នាទៅប្រព្រឹត្ត ការលេងល្បែងល្មើសច្បាប់យ៉ាងអនាធិបតេយ្យនោះបានទេពុំមានលេខទួរសព្ទ័៕