ធ្ងន់​ករហើយលោកវរសេនិយ៍ត្រីអេង អូន​ ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ភ្នំ​ថ្កូវ​ត្រូវ​ក្រសួងរ៉ែថាមពល ផាកពិន័យ​ជាង៨០០លានរៀល

0

ធ្ងន់​ករហើយលោកវរសេនិយ៍ត្រីអេង អូន​ ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ភ្នំ​ថ្កូវ​ត្រូវ​ក្រសួងរ៉ែថាមពល ផាកពិន័យ​ជាង៨០០លានរៀល

ព្រះសីហនុ​៖ ក្រសួងរ៉ែថាមពល ផាកពិន័យ​ជាង៨០០លានរៀល​ ពីលោកវរសេនីយ៍ត្រី អេង អូន អត្តលេខ ០៨៩៩៤៨ មានមុខងារជាជំនួយការផ្នែកប្រតិបត្តិការនៃមូលដ្ឋានកងកេង កងទ័ពជើងអាកាស ខេត្តព្រះសីហនុ

និងជា ប្រធានក្រុមហ៊ុន អភិវឌ្ឍន៍ភ្នំថ្កូវ កាលពីដើមខែមករា ឆ្នាំ២០២១ ត្រូវបានក្រសួង រ៉ែ និង ថាមពល ចេញលិខិតផាកពិន័យ ជាទឹកប្រាក់ ចំនួន ៨២១ ២៧២ ០០០ រៀល ( ៨២១ លាន ) ។

នៅក្នុងលិខិតនោះ ក្រសួងបានបញ្ជាក់ថា ក្រុមហ៊ុនបានកាយដីភ្នំដោយពុំមានអាជ្ញាប័ណ្ណធនធានរ៉ែ អស់បរិមាណចំនួន ៥១ ៣២៩.៥០ ម៉ែត្រត្រីគុណ ល្មើសនឹងមាត្រា ៣៥ថ្មី ។

ការបង់ផាកពិន័យនេះ លោក អេង អូន ប្រធានក្រុមហ៊ុន ខាងលើ អង្គភាពយើងមិនអាចរកការបំភ្លឺ បាននោះទេ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ លោកប្រធាន រ៉ែ និង ថាមពល ខេត្តកំពត បានបញ្ជាក់ថា លោកមិនមានសិទ្ធិក្នុងរឿងនេះទេ  សូមសួរទៅក្រសួង ។

ប្រភពបានបញ្ជាក់ថា លោក អេង អូន ដែលជាមន្រ្តីរាជការផង និង ជាប្រធានក្រុមហ៊ុនផង គឺមិនទាន់បង់ការផាកពិន័យនេះទេ ៕