ខេត្តកំពង់ឆ្នាំង ៖ មកដល់ថ្ងៃទី១០ ខែមករាឆ្នាំ២០២២នេះគេសង្កេតឃើញថា ត្រីត្រូវតាមបណ្តាកន្លែងផ្សេងៗតាមដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងខ្នើតនេះបងប្អូនប្រជាពលរដ្ឋដែលមានមុខរបរធ្វើត្រីឆ្អើបានត្អូញត្អែអោយដឹងថាត្រីត្រូវមិនច្រើនទេហើយតម្លៃថ្លៃដែលពិបាកក្នុងការទិញយកមកធ្វើត្រីឆ្អើរណាស់។
ប្រជាពលរដ្ឋដែលគាត់ ដាក់មង បាននិយាយអោយដឹងថាត្រីចាប់ផ្តើមត្រូវក្នុងមួយជើង ពី១៥គីឡូក្រាមទៅ២០គីឡូក្រាម នៅថ្ងៃ៨កើតខែបុស្សនេះកាល ដើមខ្នើតនេះមិនមានត្រីត្រូវទេ។
ប្រជាពលរដ្ឋអ្នកភូមិកណ្តាលម្នាក់ដែលមានមុខរបរធ្វើត្រីឆ្អើរបានត្អូញត្អែថាត្រីកន្ទាស់ភ្លុក១គីឡូថ្លៃពី៦០០០ រៀលទៅ៧០០០រៀល ដែលខ្នើតកន្លងទៅថ្លៃ៤០០០រៀលទៅ៤៥០០រៀល.តែ
ប៉ុណ្ណោះដោយ ក្នុងនោះថ្លៃ១០០ចង្កាក់៦០០០រៀល និង ថ្លៃអូស១ម៉ែត្រគីប
១៥០០០រៀល ទៅ២០០០០ រៀល ខ្នើតកន្លងទៅត្រីឆ្អើរួច លក់ចេញមួយចង្កាក់ថ្លៃ៨០០រៀល បើទូទាត់ទៅគឺគាត់ខាតមិនបានចំណេញនោះទេ ។
ហើយពួកគាត់បានបញ្ជាក់ទៀតថាខ្នើតនេះមិនដឹងយ៉ាងណាទេព្រោះត្រីថ្លៃពេកមិនដឹងថាម៉ូយចុះមកយកមិនដឹងថាអោយថ្លៃប៉ុន្មានទេខណះដែលគាត់យកលុយពីម៉ូយមកទិញត្រីធ្វើត្រីឆ្អើរ ម៉ូយត្រីស្រស់គេដឹកយកមកលក់អោយដល់មាត់កំពង់តែម្តង។
ក្នុងនោះដែរនាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក.លីឡា បានឲ្យដឹងនៅវេលាម៉ោង ៣និង:៥៥នាទីថ្ងៃទី ១០ខែមករាឆ្នាំ ២០២២នេះថាត្រីប្រជាពលរដ្ឋ ដាក់មងត្រូវល្មមៗដែរគឺ១ជើងបាន១៥kg ទៅ ២០ គីឡូក្រាមនៅចំណុចកំពុងឆ្នុកទ្រូ ស្រុកបរិបូរណ៍
កំពុងប្រាសាទនិងកំពុងត្រឡាចក្រោម ។
លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងទៀតថាយើងរង់ចាំមើល បន្តិចទៀតមើលថាត្រីមានត្រូវមួយឆាវទៀតដែរឬទេ ។
តែទោះជាយ៉ាងនាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមរួសរាន់មកធ្វើត្រីប្រហុកដើម្បីត្រៀមលក្ខណះទុកហូបនៅរដូវធ្វើស្រែវស្សាខាងមុខនេះ៕សុខ គឹមសៀន