កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយកម្លាំងនគរបាលក្រុងកំពង់ឆ្នាំងចុះបង្រ្កាប បទល្មើសគ្រឿងញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិត សុភា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង

១៦ និង ២០នាទី កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរ:សេនីយ៍ទោ អ៊ុំ.សុវណ្ណា ឋានៈនាយរងការិយាល័យខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះបង្រ្កាបករណី រក្សាទុក

.ជួញដូរ និងប្រើប្រាស់មិនរាងចាល ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។ជាលទ្ធផល:ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់មានឈ្មោះដូចខាងក្រោម:។

 ១. ឈ្មោះ អ៊ុំ.ម៉េងត្រាយ អាយុ ៣២ឆ្នាំ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្នភូមិចុងកោះ   សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ)។ក្នុងការបង្ក្រាបគ្រឿងញៀនខាងលើនេះកម្លាំងសមត្ថកិច្ចយើងបានដកហូតវត្ថុតាងថ្នាំញៀនចំនួន ០១កញ្ចប់=(៤,៦០g)ទូរសព្ទ័ដៃចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។បច្ចុប្បន្នជនសង្ស័យខាងលើនេះរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី 11 ខែមករាឆ្នាំ 2022នេះ ៕ សុខ គឹមសៀន