អភិបាលខេត្តកំពង់ចាមណែនាំដល់មន្ត្រីត្រូវមានភាពប្រទាក់ក្រឡាគ្នាដេីម្បីពិនិត្យការធ្វើអាជីវកម្មលក់អាចម៍ដី ជៀសវាងកន្ទេលធំបន្លំដេក

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីការិយាល័យ ច្រកចេញចូលតែមួយនិងអង្គភាពច្រកចេញចូលតែមួយនៅពេលដែលចេញលិខិតអនុញ្ញាតការធ្វើអាជីវកម្ម លក់អាចម៍ដីគឺត្រូវចំលងជូនរដ្ឋបាលក្រុង-ស្រុកដើម្បីបន្តការពិនិត្យ តាមដាន ចំពោះ ម្ចាស់ អាជីវកម្មនោះតេីពួកគាត់ បានគោរពតាមសេចក្តីណែនាំរបស់រដ្ឋបាល ខេត្តដែរ ឬ ក៏អត់ជៀសវាងកន្ទេលធំបន្លំដេកដែលធ្វើឲ្យពាល់ដល់ សោភណភាព ផ្លូវ និង បាត់បង់ សុួយសារអាករចូលរដ្ឋដូច្នេះត្រូវទាមទារឲ្យអង្គភាពផ្តល់សេវាហើយ នឹង អាជ្ញាធរ មូលដ្ឋានត្រូវតែមានភាពប្រទាក់ក្រឡាគ្នាតាមទំរង់រដ្ឋបាលតួនាទីភារកិច្ចរបស់ខ្លួន ។

ក្នុង កិច្ចប្រជុំ នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន លេីកឡេីងថា អាជ្ញាធរក្រុង -ស្រុក គឺ មាន សិទ្ធិ គ្រប់គ្រាន់ ក្នុង ការ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនចំពោះសំណង់ដែល ពុំមានលិខិតអនុញ្ញាតគឺត្រូវធ្វើការ ណែនាំ ឲ្យ មានការសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវមុននឹងសាងសង់ដោយឡែក សំណង់ ដែលរំលោភបំពានលើ ដី ចំណី ផ្លូវ អាជ្ញាធរមូលដ្ឋានត្រូវតែធ្វើការហាមឃាត់ហើយរាយការណ៍ជូនរដ្ឋបាលក្រុង-ស្រុកនិងខេត្តដើម្បីមានវិធានការ ទប់ស្កាត់ឲ្យ ទាន់ពេលវេលា ផងដែរ ។

ក្នុង កិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម បាន លើក យក សេចក្តី ព្រាង របៀបវារៈ សំខាន់ ៗ មក ពិភាក្សា រួមមាន ៖                                                                                                ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។                                                      ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។
៤-បញ្ហាផ្សេងៗ ៕