មានគូស្នេហ៍ជាច្រើនដែលប្រើប្រាស់ស្រោមអនាម័យដើម្បីពន្យាកំណើត តែការប្រើប្រាស់របស់គេភាគច្រើនបានធ្វើឲ្យស្រោមនោះបែក ដែលនៅតែបន្តការមានកូន ។តើយើងគួរធ្វើដូចម្តេចក្រោយពេលស្រោមអនាម័យបែកធ្លាយ ដើម្បីបង្ការកុំឲ្យមានកូន?ការប្រើប្រាស់ស្រោមអនាម័យជាវិធីសាស្ត្រដ៏ល្អដើម្បីពន្យាកំណើតតែភាគច្រើនក៏មានបញ្ហានោះដែរនៅពេលដែលបែកស្រោម ដូចដែលលោកអ្នកបានដឹងហើយ។ទោះបីជាយ៉ាងណាអ្នកត្រូវតែអានសេចក្តីណែនាំនៃការប្រើប្រាស់ស្រោមអនាម័យឲ្យបានម៉ដ្ឋចត់មុននិងប្រើប្រាស់ ដើម្បីបង្ការបញ្ហាខាងលើ។
ប្រសិនបើស្រោមអនាម័យអ្នកប្រើនៅតែធ្លាយទៀតជាមួយនឹងដៃគូ រំពេចនោះអ្នកត្រូវតែប្រញាប់ដកអាអូនតូចចេញមកក្រៅជាប្រញាប់ដើម្បីកុំឲ្យទឹកកាមហូរដក់នៅក្នុងយោនីរបស់ស្ត្រីដែលជាដៃគូ ។មានវិធីម្យ៉ាងទៀត អ្នកអាចយកទឹកខ្មេះ ជាមួយនឹងទឹកក្តៅ ដែលចំនួនទឹកខ្មេះនោះយកត្រឹមតែ ១០ មីលីលីត្រលាយបញ្ចូលជាមួយនឹងទឹក ហើយយកមកលាងសម្អាតដាក់នៅក្នុងយោនីរបស់ស្ត្រីប្រហែល ២ ទៅ ៣ នាទីដើម្បីបំផ្លាញមេជីវិតឈ្មោល ។
ប៉ុន្តែវិធីនេះមិនប្រាកដថា អាចបង្ការកុំឲ្យមានកូន ១០០ ភាគរយនោះទេ ដូច្នេះអ្នកត្រូវតែប្រើប្រាស់អ្វីផ្សេងល្អជាង។ ដោយនិន្នាការវិទ្យាសាស្ត្រលូតលាស់ទៅមុខ ដើម្បីបង្ការមន្ទិលសង្ស័យនៃការមានកូន នេះអ្នកអាចប្រើប្រាស់ ថ្នាំដែលមានរយៈពេល ៧២ ម៉ោង ដើម្បីបំផ្លាញនៃការបង្ករកំណើត តែមុននឹងប្រើចូរសួរដល់គ្រូពេទ្យឲ្យបានច្បាស់ថា វាអាចបង្ករហានិភ័យទៅថ្ងៃអនាគត់ដែរឬទេ?៕