ស្ត្រី​មា​ន​​គ​ភ៌​គួ​រ​​បើ​ក​ប​ង្អួ​ច​​ជា​រៀ​ង​​រា​ល់​ថ្ងៃ​​ដើ​ម្បី​កា​ត់​ប​ន្ថ​យ​ហា​និ​ភ័យ​​កូ​​​ន​​កើ​​​ត​​​មិ​នគ្រ​ប់​​ខែ​

0

ស្ត្រី​មាន​គភ៌គួរតែ​ទទួល​ខ្យល់​បរិសុទ្ធ​តាមរយះ​ការបើក​បង្អួច​។​អ្នកជំនាញ​ខាង​សុខភាព​សា​ធារ​ណះ​របស់​អាមេរិក​គ្រោង​ចេញ​ពីអត្ថបទ​ដែល​ទាក់ទង​និ​ងសុខភាពស្ត្រីពេលមាន​ផ្ទៃពោះលើ​ទស្សនាវដ្ដី​មួយកាលពី​ខែ​មេសា​នេះ​ពី​ការស្រាវជ្រាវ​របស់​ខ្លួន​ដែល​ថា​ការបើក​បង្អួច​ផ្ទះ​ជា​ញឹកញាប់​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​នឹង​មាន​ភាគរយ​ទាប​ក្នុងការ​សំរាលកូន​មិន​គ្រប់​ខែ​។​ pregnancy

< ​យោង​តាម​លទ្ធផល​ស្ទាបស្ទង់​ក្នុងចំនោម​ស្ត្រី​មាន​ផ្ទៃពោះ​1760​នាក់​ក្នុង​ទីក្រុង​មួយ​ក្នុង​រដ្ឋ​Los Angeles​ទៅលើ​ប្រធានបទ​ខ្យល់អាកាស​បរិស្ថាន​ជុំវិញ​នៅ​ពេល​ស្ត្រី​ទាំងនោះ​មាន​គភ៌ ពួកគេ​បាន​និយាយ​យ៉ាង​ច្បាស់លាស់​ថា​ជា​ទូទៅ​ពួកគេ​តែងតែ​បើក​បង្អួច​ជារឿយៗ​ក្នុង​មួយ​ថ្ងៃ​ហើយ​ការប្រើប្រាស់​ទឹកអប់​និង​ទឹក​Spray​ក្រអូប​ផ្សេងៗ​ដើម្បី​ទទួលបាន​នូវ​ខ្យល់អាកាស​ល្អ​នៅ​ផ្ទះ​

របស់​គេ​។​ ​ទោះបីជា​អ្នកជំនាញ​មិន​បាន​បញ្ជាក់​ពី​ផលប៉ះពាល់​ដែល​អាច​បណ្តាល​មក​ពីសា​រ​ធាតុគិមី​ទាំងនោះ​ប៉ុន្តែ​គេ​បាន​ពន្យល់ថា​ការបើក​បង្អួច​កាន់តែច្រើន​កាន់តែ​ល្អ​សំរាប់​ស្ត្រី​មាន​គភ៌​​។​ ​បន្ថែមទៀតថា​ការទទួលយក​ខ្យល់​បរិយាកាស​ខាងក្រៅឲ្យ​ច្រើន​ល្អជាង​ស្ថិតនៅ​ក្នុង​បន្ទប់​បិទ​ជិត​ព្រោះ​ថា​វា​នឹង​ធ្វើឲ្យ​ការ​មានគត៍​ប្រព្រឹត្តទៅ​បាន​ល្អ​ជាង​៕​