​ការនាំចេញ​អង្ករ​របស់​វៀតណាម​ក្នុង​8​ខែ​ដំបូង​ឆ្នាំ​2014​មាន​ប្រហែល​4,4​លាន​តោន​

0

​ទីភ្នាក់ងារ​«​វៀតណាម​ផ្លាស់​» ផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បង្ហើប​ឱ្យដឹងថា ការនាំចេញ​អង្ករ​របស់​វៀតណាម​ក្នុង​រយៈពេល​៨​ខែ​ដំបូង​ឆ្នាំ​២០១៤ មាន​ចំនួន​កើន​ទ្បើង​ជាង​៤,៤​លាន​តោន អា​ចរក​ចំណូល​ក្នុងប្រទេស​បាន​២០១០​លាន​ដុល្លារ ។ តាម​តួលេខ​ពី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​ឃើញថា បរិមាណ​នាំចេញ​បាន​ធ្លាក់ចុះ​៩% និង​តម្លៃ​ធ្លាក់ចុះ​៥,៣% ជាពិសេស​ក្នុង​ខែសីហា វៀតណាម​អាច​រក​ចំណូល​ពី​ការនាំចេញ​អង្ករ​ចំនួន​៥៨៤.០០០​តោន មានតម្លៃ​២៦៧​លាន​ដុល្លារ ។​is

​ចិន​ជា​ប្រទេស​មាន​តម្រូវការ​អង្ករ​របស់​វៀតណាម​ដ៏​ធំ បំផុត​មាន​ប្រហែល​៣៦,១៨% នៃ​បរិមាណ​នាំចេញ​សរុប បន្ទាប់​រួមមាន​ហ្វ៊ី​លី​ពី​ន​២៣% ហ្គា​ណា​៥,១១% ម៉ា​ទ្បេ​ស៊ី​៤,៣៩% និង​សិង្ហ​បុរី​៣,៣២% ។ សមាគម​ស្បៀងអាហារ​វៀតណាម​(VFA) បាន​ព្យាករ​ថា ការនាំចេញ​អង្ករ​របស់​ប្រទេស​មាន​និ​ន្ន​ការ​កើន​ទ្បើង​ដល់​៦,៣​លាន​តោន ក្នុងឆ្នាំនេះ ដោយ​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន ដែល​ការនាំចេញ​មាន​រហូតដល់​៦,៧​លាន​តោន ៕