​រុស្ស៊ី​មិន​ធ្វើ​អន្តរាគមន៍ យោធា​ក្នុង​វិបត្តិ នៅ​អ៊ុយ​ក្រែ​ន​នោះទេ

0

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡា​រ៉ូ​វ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង មូ​ស្គូ នឹងមិន​ធ្វើ​អន្តរាគមន៍​យោធា​នៅក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន​នោះទេ ហើយក៏​សូម​ជំរុញ​ឲ្យ​សហរដ្ឋ​អាម៉េរិក និង​អឺរ៉ុប ជួយ​បញ្ឈប់​រដ្ឋាភិបាល​ទីក្រុង គៀវ ពី​ការប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ផងដែរ​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​០១ ខែកញ្ញា ឆ្នាំ​២០១៤ ដោយ​ផ្អែក​តាម​ការលើកឡើង​រប​ស់លោក ឡា​រ៉ូ​វ នៅ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​របស់​រដ្ឋ នៅ​មូ​ស្គូ​ថា «​គ្មាន​ការធ្វើអន្តរាគមន៍​យោធា​ណាមួយ​នោះទេ​។ យើង​គាំទ្រ​សម្រាប់តែ​ការបង្កើត​ឲ្យ​មាន​សន្តិភាព​8

ពេញលេញ ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ​តែប៉ុណ្ណោះ​»​។​ ​ជាមួយគ្នា​នោះដែរ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​រូបនេះ ក៏បាន​ចោទប្រកាន់​ទៅ​ក្រុម អ្នកជំនាញ​របស់​អឺរ៉ុប ចំពោះ​ការ​គម្រាម​ដាក់ ទណ្ឌកម្ម​ថ្មី​ទៀត​លើ​រុស្ស៊ី កាលពី​ថ្ងៃអាទិត្យ ដោយ​ទុក​រយៈពេល​មួយអាទិត្យ ដើម្បី​បន្ថយ​ស្ថានការណ៍ តានតឹង​ពី​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ផងដែរ​។​ ​លោក​ថា ទាំង​រដ្ឋាភិបាល​ទីក្រុង វ៉ាស៊ីនតោន និង​ព្រុ​ច​សែ​ល គួរតែ​បោះបង់ចោល​គោល នយោបាយ​ដាក់​ឱសានវាទ​នេះ និង​គម្រាម​ដាក់ទណ្ឌកម្ម​ផ្សេងទៀត ប្រសិនណាបើ​ពួកគេ​ចង់​បន្ត កិច្ចសហប្រតិបត្តិការ ដោយ​សំអាង​លើ​ហេតុផល ជាមួយនឹង​រុស្ស៊ី​ទៀត​៕