នាយករដ្ឋមន្ត្រីឥណ្ឌាលោកNarendra Modi បានទៅកាន់ប្រទេសជប៉ុន ក្នុងការបង្កើតទំនាក់ទំនងសេដ្ឋកិច្ច សន្តិសុខ ប៉ុន្តែអតិភាពដំបូងគេបង្អស់គឺធានាសន្តិសុខទប់ទល់ការពង្រីកអំណាចយោធារបស់ចិន។ លោក ណារ៉ែនត្រា ម៉ូឌី ទើបតែធ្វើនាយករដ្ឋមន្ត្រីឥណ្ឌាបានតែ៣ខែប៉ុណ្ណោះ ក្រោយទទួលជ័យជំនេះក្នុងការបោះឆ្នោតកាលពីខែឧសភា ជាប្រមុខដឹកនាំដែលភាគីជប៉ុនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានគោលជំហរច្បាស់លាស់ មានភាពជិនស្និតនិងរដ្ឋាភិបាលជប៉ុន។
អ្វីដែលពិសេសនោះគឺជាមេដឹកនាំដែលមានជាតិនិយមដូចគ្នា។ លោកម៉ូឌីបន្តទៀតថា នៅក្នុងកិច្ចសហប្រតិបត្តិការ រវាងឥណ្ឌានិងជប៉ុនផ្តោតទៅលើវិស័យផលិត សាងសងហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងពង្រឹងវិស័យការពារជាតិ ក្នុងពេលដែលប្រទេសជិតខាងជិត ពង្រីកកម្លាំងយោធានគួរឲ្យព្រួយបារម្ភ។ឥណ្ឌានិងជប៉ុនត្រូវតែធ្វើយ៉ាងណាឲ្យដំបន់ត្រីកោណយុទ្ធសាសចិន ឥណ្ឌា ជប៉ុនមានតុល្យភាពចៀសផុតពីគម្នៀបរបស់ប្រទេសណាមួយ។
នាយករដ្ឋមន្ត្រីឥណ្ឌាបង្ហាញមហិច្ឆិតា សាងសង់ទីក្រុង«ឆ្លាតវៃ»ចំនួន១០០ដូចជាទីក្រុងតូក្យូប្រទេសជប៉ុន។ នាយរដ្ឋមន្ត្រីឥណ្ឌា និងនាយករដ្ឋមន្ត្រីជប៉ុន ដែលជាមេដឹកនាំ ជាតិនិយមហានចេញមុខការពារ ដំបន់ដែលមានវិវាទ ពេលនេះបានជួបពិភាក្សាគ្នានៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុនបានធ្វើឲ្យ ភាគីចិនបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងដល់ទំនាក់ទំនងយ៉ាងស្អិតល្មួត រវាងប្រទេសទាំងពីរដែលមានវិវាទអធិបតេយ្យភាពជាមួយចិន អាចជាការគម្រាមកំហែងដល់ប្រទេសចិន។
នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារ៉េនដ្រា ម៉ូឌីផ្តើមទស្សនកិច្ចផ្លូវការក្នុងប្រទេសជប៉ុននៅ ទី៣០ សីហា។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកម៉ូឌីអាចនឹងពង្រឹងបន្ថែមលើវិស័យដោះដូរពាណិជ្ជកម្មរវាងប្រទេស មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ និងទី៣នៅក្នុងទ្វីបអាក៏ដូចជាការរឹតចំណងមិត្តភាពរវាងឥណ្ឌា និងជប៉ុនក៏ដើម្បីប្រឆាំងទប់នឹងកំណើនឥទ្ធិពលរបស់ប្រទេសចិននៅ ក្នុងតំបន់ដែរ។