លោក សាយ គឹមឡម នាំយកអំណោយអភិបាលខេត្តកំពង់ធំ យកទៅធ្វើផ្ទះថ្មីជូនប្រជាពលរដ្ឋទីទ័លក្រ នៅឃុំចំណាលើ

0

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការី ព្រមទាំងលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ចការងារ និងអតីតយុវជនខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកជញ្ជូនសម្ភារទៅធ្វើផ្ទះថ្មី០១ខ្នង ជូនលោកតា លោកយាយទីទ័លក្រ គ្មានទីពឹង នៅក្នុងភូមិស្រង់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៤។

ក្នុងឱកាសនោះដែរលោកអភិបាលស្រុក បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខរបស់ឯកឧត្តមអភិបាលខេត្ត តែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខពុកម៉ែ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោងគ្រប់ពេលវេលា។

ជាមួយនេះដែរលោក បានណែនាំដល់ក្រុមជាងត្រូវខិតខំយ៉ាងណាប្រញាប់ប្រញាល់រូតរះធ្វើផ្ទះជូនលោកតាលោក និយាយ ឱ្យបានប្រញាប់ទាន់ពេលវេលាព្រោះផ្ទះចាស់ដែលគាត់ស្នាក់នៅសព្វថ្ងៃមានសភាពទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ ដែលគាត់ពិបាកស្នាក់នៅជាខ្លាំង។

ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តកំពង់ធំ បាននាំយកអំណោយជា÷អង្ករ០១បេ ត្រីខរ០១យួរ ទឹកស៊ីអ៊ីវ០១យួរ  រទេះជនពិការមួយគ្រឿងព្រមទាំងថវិកា២០ម៉ឺនរៀល របស់អភិបាលខេត្តកំពង់ធំជូនដល់យាយតាផងដែរ។

ទន្ទឹមនឹងនេះលោកយាយលោកតាលោកតា សែម សូត្រ និងលោកយាយ ឆឺន ណូ បានអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំដែលបានគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពគ្រួសារគាត់ដែលកំពុងមានពិការភាពហើយធ្វើផ្ទះថ្មីជូនគាត់នៅក្នុងឱកាសនេះ។

សូមបញ្ជាក់ថា ផ្ទះថ្មីដែលធ្វើប្រកាសធ្វើជូននៅក្នុងឱកាសនេះមានទំហំ៤ម៉ែត្រ×៥ម៉ែត្រ ធ្វើអំពីស័ង្កសី ប្រក់ស័ង្កសី និងជញ្ជាំងស័ង្កសី ដែលជាអំណោយដ៏ថ្លារបស់ឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ។ អត្ថបទ វេហាស៍